ដោយ៖គ្រញូង/បាត់ដំបង៖ប្តីដែលជាអ្នកឌុបបានរងរបួសធ្ងន់ ឯប្រពន្ធរួមដំណើរជាមួយបានស្លាប់ដោយគ្រោះថ្នាក់ចរាចររវាងរថយន្តក្រុមហ៊ុនវិរៈប៊ុនថាំបុកជាមួយម៉ូតូបត់ឆ្វេងបម្រុងចូលផ្ទះ ។ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិសាលាត្រាវឃុំកំពង់ព្រៀង ស្រុកសង្កែខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោ ជាវណ្ឌី អធិការរងទទួលសណ្ដាប់ធ្នាប់នៃអធិការនគរបាលស្រុកសង្កែបានបញ្ជាក់ថា ប្តីដែលរងរបួសធ្ងន់មានឈ្មោះយ៉ាតស្មី អាយុ៦៧ឆ្នាំរស់នៅភូមិឃុំកើតហេតុ។ចំណែកប្រពន្ធដែលស្លាប់មានឈ្មោះម៉ក់មេត អាយុ៦៣ឆ្នាំ។រថយន្តក្រុងប្រភេទVIPរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ពាក់ផ្លាកលេខភ្នំពេញ2AD4369 រថយន្តក៏ធ្លាក់ពីផ្លូវដែរ ហើយក្រឡាប់ផ្អៀងមួយចំហៀង៕S/Ha