​ដោយ​៖​ឆាយា​នាថ​/​កណ្តាល​៖​កាលពី​យប់​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០២០​នគរបាល​ស្រុក​ល្វាឯម​បាន​ឃាត់ខ្លួន​ប្តី​និង​ប្រពន្ធ​ពីបទ​លួច​កម្ទេច​ខ្សែភ្លើង​ខ្លីៗ​នៅ​ចំណុច​ក្នុង​បូរី​ទួល​សង្កែ​ភូមិ​អរិយ​ក្សត្រ​ឃុំ​អរិយ​ក្សត្រ​ស្រុក​ល្វាឯម ខេត្តកណ្តាល ។​

ជនរងគ្រោះ​ឈ្មោះ​ហេង​ឌី​ម៉​ង់​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​វិស្វករ​មាន​ទី​លំនៅ​ភូមិ​មានជ័យ​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ​។​ជនសង្ស័យ​ឈ្មោះ​ហែល ដា​រា​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ កម្មករសំណង់​។​ឈ្មោះ​រ័ត្ន​គ​ន្ធី​ភេទ​ស្រី​អាយុ​២០​ឆ្នាំ​ជនជាតិខ្មែរ​​។

​វត្ថុតាង​ចាប់យក​បាន​៖​ម៉ូតូ​ម៉ាក​Zoomer១​គ្រឿង​ជា​របស់​ជនរងគ្រោះ​និង​ខ្សែភ្លើង​ខ្លីៗ​១​ថង់​ក្រណាត់​។​សមត្ថកិច្ច​អះអាងថា​ឈ្មោះ​ស​វាសនា​និង​ឈ្មោះ​ចក់​កុសល​ជា​សន្តិសុខ​យាម​បុរី​ទួល​សង្កែ​បាន​ឃាត់​ជនសង្ស័យ​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូ​ចេញពី​ក្នុង​បុរី​ហើយ​ឃើញ​មាន​ខ្សែភ្លើង​ខ្លីៗ​ច្រក​ក្នុង​ថង់​ក្រណាត់​ដែលជា​របស់​ក្រុមហ៊ុន​ក៏​ឃាត់ខ្លួន​យកមក​ប្រគល់ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​អរិយ​ក្សត្រ ។​

​តាម​ការសាកសួរ​ជនសង្ស័យ​បាន​សារភាពថា​គេ​បាន​យក​ខ្សែភ្លើង​នេះ​ពី​កន្លែង​បន្ទប់ទឹក​ដែល​ដាក់​ក្នុង​កេស​ក្បែរ​ជញ្ជាំង​ហើយ​ច្រកចូល​ក្នុង​ថង់​ក្រណាត់​ដាក់​លើ​ម៉ូតូ​ជិះ​ចេញ​ក៏ត្រូវ​សន្តិសុខ​យាម​ពិនិត្យឃើញ​តែម្តង ៕S/​