Home កម្សាន្ត តារាកូរ៉េល្បី...

តារាកូរ៉េល្បីៗបរិច្ចាគលុយនិងម៉ាស់មុខដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា

ដូចសមភាគីចិនរបស់ខ្លួនដែរ តារាល្បីៗនៅកូរ៉េខាងត្បូង ដែលកំពុងផ្ទុះវីរុសកូរ៉ូណាខ្លាំង បានចូលរួមចំណែកដើម្បីជួយប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតនេះ។

តារាសម្តែង លី ប្យុងហ៊ុន ដែលល្បីក្នុងរឿងហូលីវូដ G.I. Joe: Retaliation (២០១៣) និង ទើបសម្តែងក្នុងភាពយន្តនយោបាយកូរ៉េ The Man Standing Next បានបរិច្ចាគ ១០០ លានវ៉ុន (ជាង ៨,៣ ម៉ឺនដុល្លារ) ទៅអង្គការសហគមន៍សសរទ្រូងកូរ៉េ។

តារាសម្តែងអាយុ ៤៩ ឆ្នាំរូបនេះត្រូវបានដកស្រង់សម្តីដោយកាសែតកូរ៉េខាងត្បូង Osen ដោយនិយាយថា “ខ្ញុំពិតជាអាសូរជាពន់ពេកចំពោះភាពធ្ងន់ធ្ងរ…នៃមេរោគកូវីដ១៩ ដូច្នេះខ្ញុំបានសម្រេចចិត្តបរិច្ចាគ ដោយសង្ឃឹមថាគ្រប់គ្នានឹងចូលរួមវិភាគទាន”។

លោកកុង យូ តារាល្បីក្នុងរឿងខ្មោចឆៅ Train To Busan (២០១៦) និងរឿងភាគល្បី Goblin (២០១៦) ក៏បានបរិច្ចាគ ១០០ លានវ៉ុនដល់អង្គការសហគមន៍នេះផងដែរក្រោមឈ្មោះពិតរបស់គាត់ កុង ជីឆឹល។ តារាអាយុ ៤០ ឆ្នាំរូបនេះបានសុំឱ្យគេយកប្រាក់របស់គាត់ប្រើសម្រាប់គាំទ្របុគ្គលិកពេទ្យ និង គ្រួសារមានប្រាក់ចំណូលទាបដែលរងផលប៉ះពាល់ពីវីរុសកូរ៉ូណា។

កាសែត JoongAng Daily បានរាយការណ៍ថា តារាសម្តែង គីម វូប៊ីន តារាសម្តែង ស៊ីន មីនអា និង តារាសម្តែង ជុង វូស៊ុង ក៏បានបរិច្ចាគម្នាក់ៗ ១០០ លានវ៉ុនផងដែរដល់អង្គការតែមួយ។ តារាសម្តែង ផាក បូយ៉ុង បរិច្ចាគ ៥០ ម៉ឺនវ៉ុន។

តារាកំប្លែងនិងជាពិធីករកម្មវិធីកម្សាន្ត លោក យូ ជេស៊ុគ និង តារាសម្តែង សុង ជុងគី ម្នាក់ៗបានបរិច្ចាគ ១០០ លានវ៉ុនដល់អង្គការសមាគមជំនួយសង្គ្រោះនៃស្ពានក្តីសង្ឃឹមកូរ៉េ។

តារាសម្តែង អាញ់ ជេវុគ បរិច្ចាគ ២០ លានវ៉ុនដល់កាកបាទក្រហមកូរ៉េដើម្បីជួយអ្នកក្រុងតេគូ កន្លែងដែលវីរុសកូរ៉ូណាបានផ្ទុះឡើង។

តារាចម្រៀង បែ ស៊ូហ្ស៊ី តារាចម្រៀងអាយយូ និងតារាសម្តែង គីម គូអឹន ម្នាក់ៗបរិច្ចាគ ១០០ លានវ៉ុនដល់អង្គការក្រៅរដ្ឋាភិបាល ឈ្មោះថា អ្នកជិតខាងល្អ។

តារាចម្រៀងរ៉ែប ប៊ីអាយ អតីតមេក្រុមចម្រៀង iKon បរិច្ចាគម៉ាស់មុខ ១០០.០០០ ខណៈម៉ាស់បានក្លាយជារបស់ត្រូវការចាំបាច់បំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង៕ ដោយ៖ កញ្ញាដាលីស

តារាល្បីៗរបស់កូរ៉េខាងត្បូងបរិច្ចាគប្រាក់សន្ធឹកសន្ធាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អគ្គិភ័យ បាន​លេប​ត្របាក់ ...

​ដោយៈ ភ្នំ​ស្វាយ / កំពង់ធ...

ករណី​ពុល​ស្រាស ជា​រឿង​ចាស...

ដោយៈ ម៉េង​ឆៃ​/​កំពង់ឆ្នាំ...

ការទប់ស្កាត់​ការចម្លង​កូ​...

​ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​...

​ ​ហោរាសាស្ត្រ​

ប្រចាំថ្ងៃអង្គារ ទី១ ខែធ្...