Home ព័ត៌មានជាតិ សេដ្ឋកិច្ច សម្ពោធ​សាល​កុ...

សម្ពោធ​សាល​កុមារ​ជា​ផ្លូវការ​សម្រាប់​សេវាកម្ម​ព្យាបាល​និង​ថែរក្សា​សុខភាព​ស្ត្រី​និង​កុមារ​តាម​ស្តង់ដារ​អន្តរជាតិ​

ដោយៈ​សុផល​/​ភ្នំពេញ​៖​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែកុម្ភៈ​ឆ្នាំ​២០២០​បាន​សម្ពោធ​សាល​កុមារ​ជា​ផ្លូវការ​សម្រាប់​សេវាកម្ម​ព្យាបាល​និង​ថែរក្សា​សុខភាព​ស្ត្រី​និង​កុមារ​តាម​ស្តង់ដារ​អន្តរជាតិ​។​
​សាល​កុមារ​ដែល​ស្ថិតនៅ​ជាន់​ទី​៧​នៃ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​ត្រូវ​ឌី​ហ្សា​ញ​យ៉ាង​ស្អាត​មាន​ផាសុកភាព​បរិយាកាស​ល្អ​ហើយ​បន្ទប់​នីមួយៗ​បំពាក់​ដោយ​ឧបករណ៍​ទំនើបៗ​មានគុណ​ភាព​។​នៅ​សាល​កុមារ​នេះ​មាន​បន្ទប់​សម្រាប់​សង្គ្រោះ​ទារក​កើតមុន​កាលកំណត់​(NICU)​បន្ទប់​សម្រាប់​សង្គ្រោះ​កុមារ​ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ (PICU) និង​សេវា​ព្យាបាល​រោគ​ស្ត្រី​និង​កុមារ​។​

​មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ជា​មន្ទីរពេទ្យ​ដែល​បាន​បើក​ដំណើរការ​តាំងពី​ចុងឆ្នាំ ២០១៤ ដោយ​ក្រុមហ៊ុន Bangkok Dusit Medical Services Public COLTD(BDMS)​ផ្តល់ជូន​នូវ​ការព្យាបាល​និង​ថែទាំ​កំរិត​
​ខ្ពស់​តាម​ស្តង់ដារ​អន្តរជាតិ​។​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​ចំពោះ​ការប្រើប្រាស់​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ហើយ​ថែមទាំង​ប្រើប្រាស់​បណ្តាញ​វិជ្ជាជីវៈ​របស់​មន្ទីរពេទ្យ​យ៉ាង​មាន​ប្រសិទ្ធិភាព​។​ដោយ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់បំផុត​ទៅតាម​ស្តង់ដារ​អន្តរជាតិ​ជាមួយនឹង​ការប្តេជ្ញា​បន្ត​ពង្រឹង​សេវាកម្ម​របស់ខ្លួន​សម្រាប់​អ្នកជំងឺ​ក៏ដូចជា​សង្គម​ទាំងមូល​ផងដែរ​។​

​រយៈពេល​ជិត​៥​ឆ្នាំ​ក្នុងការ​ក​បើក​ដំណើរការ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​បាន​ក្លាយជា​មន្ទីរពេទ្យ​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា​ដែលមាន​ការទទួលស្គាល់​ជា​អន្តរជាតិ​ពី​គណៈកម្មការ​ចម្រុះ​អន្តរជាតិ​(JCI)​ដែល​ធានា​នូវ​ស្តង់ដារ​វេជ្ជសាស្ត្រ​អន្តរជាតិ​និង​សេវាកម្ម​ថែទាំ​សុខភាព​ដល់​ប្រជាជន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​។

​ការទទួលស្គាល់​ជា​ផ្លូវការ​ត្រូវបាន​ប្រគល់ជូន​មន្ទីរពេទ្យ​សម្រាប់​ការផ្តល់​នូវ​សេវាកម្ម​វេជ្ជសាស្ត្រ​ដែលមាន​គុណភាព​ដល់​អ្ន​ក​ជំងឺ​និង​ទទួលបាន​ការជឿទុកចិត្ត​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​អន្តរជាតិ​និង​ទីភ្នាក់ងារ​រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក​។​ជាមួយនឹង​ការកើនឡើង​នៃ​អ្នក​ដែលមាន​ចំណូល​សមរម្យ​នៅក្នុង​ប្រទេស​កម្ពុជា​ធ្វើឱ្យ​សេវាកម្ម​ថែទាំ​និង​ព្យាបាល​សុខភាព​ឱ្យបាន​ត្រឹម​ត្រូវមាន​តម្រូវការ​កាន់តែ​ខ្ពស់ជាង​មុន​។

​ដូច្នេះ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​បាន​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការផ្តល់​សេវាកម្ម​និង​ការព្យាបាល​លំដាប់​ពិភពលោក​ដល់​ប្រជាជន​កម្ពុជា​ភ្ញៀវ​ទេសចរណ៍​ដែល​មកលេង​កម្សាន្ត​នៅក្នុង​ប្រទេស​ក៏ដូចជា​ជនបរទេស​ទាំងអស់​ផងដែរ​។​ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​ចំនួន​អ្នកជំងឺ​ស្ត្រី​និង​កុមារ​ជាពិសេស​ផ្នែក​សេវា​មាតុភាព​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​បាន​កំពុង​វិនិយោគ​លើ​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ក្រុម​ថែទាំ​និង​ឧបករណ៍​វេជ្ជសាស្ត្រ​ដែល​ផ្តោត​សំខាន់​លើ​សេវា​សង្គ្រោះបន្ទាន់​២៤​ម៉ោង​សម្រាប់​ស្ត្រី​និង​កុមារ​។


​ក្នុងនោះដែរ​យើង​ក៏បាន​បំពាក់​បន្ថែម​នូវ​បន្ទប់​សំរាប់​សង្គ្រោះ​ទារក​កើតមុន​កាលកំណត់ (NICU) បន្ទប់​សំរាប់​សង្គ្រោះ​កុមារ​ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ (PICU) និង​បន្ថែម​ក្រុម​វេជ្ជបណ្ឌិត​ផ្នែក​កុមារ ផ្នែក​សម្ភព និង​រោគ​ស្ត្រី​។​ក្នុង​គោលបំណង​ធានាថា​ម្តាយ​និង​កូន​ទទួលបាន​សុវត្ថិភាព​និង​ការយកចិត្តទុកដាក់​ខ្ពស់បំផុត​។​ការបង្កើត​សាល​កុមារ​បន្ទប់​សម្រាប់​សង្គ្រោះ​ទារក​កើតមុន​កាលកំណត់​(NICU)​បន្ទប់​សម្រាប់​សង្គ្រោះ​កុមារ​ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ (PICU) និង​សេវា​ព្យាបាល​រោគ​ស្ត្រី​និង​កុមារ គឺ​ដើម្បី​ថ្លែងអំណរគុណ ចំពោះ​ការគាំទ្រ​ពី​សំណាក់​ប្រជាព​រដ្ឋ​ខ្មែរ ដៃគូ​អាជីវកម្ម អ្នកផ្គត់ផ្គង់ និង​រាជរដ្ឋាភិបាល​កម្ពុជា​។

​វេជ្ជបណ្ឌិត​ThanaratSamupet​បាន​លើកឡើងថា​“​ទាំងអស់នេះ​គឺជា​កិត្តិយស​និង​សេចក្តីសោមនស្ស​រីករាយ​របស់​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​ដែលមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​។​យើង​ប្តេជ្ញា​ថា​នឹង​នាំយក​ឧបករណ៍​វេជ្ជសាស្ត្រ​ដែលមាន​បច្ចេកវិទ្យា​ខ្ពស់​និង​ផ្តល់ជូន​នូវ​សេវាកម្ម​វេជ្ជសាស្ត្រ​និង​ការថែទាំ​សុខភាព​ដ៏​ល្អ​បំផុត​ជូន​លោកអ្នក​”​។​ដូច្នេះ​ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​សេវា​ថែទាំ​សុខភាព​នៅឯ​ក្រៅប្រទេស សូម​អញ្ជើញ​មកកាន់​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​ព្រោះ​យើង​អាច​ផ្តល់​សេវាកម្ម​ល្អ​ដូចគ្នា​ហើយ​លោកអ្នក​អាច​សន្សំ​ពេលវេលា​និង​ថវិកា​របស់​អ្នក​ក្នុងការ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​ផងដែរ​។​

​វេជ្ជបណ្ឌិត​បាន​បន្តថា​៖​យើង​ផ្តល់ជូន​នូវ​ការយកចិត្តទុកដាក់​ខ្ពស់​លើ​សុខភាព​មាតា​និង​ទារក​ពី​ដំណាក់កាល​មុន​និង​ក្រោយពេល​សម្រាលកូន​។ បុគ្គលិក​ដែលមាន​ជំនាញ​របស់​យើង​រួមមាន​គ្រូពេទ្យ​កុមារ គ្រូពេទ្យ​ជំនាញ​ខាង​សម្ភព​និង​រោគ​ស្ត្រី​គឺមាន​នៅទីនេះ​ដើម្បី​ជួយ​អ្នក​និង​ក្រុមគ្រួសារ​របស់​អ្នក​។​

​វេជ្ជបណ្ឌិត​ThanaratSamupet​បាន​គូសបញ្ជាក់ថា​៖«​សុខភាព​របស់​កុមារ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ដំណើរការ​លូតលាស់​និង​អភិវឌ្ឍន៍​ផងដែរ​។​សូម​អញ្ជើញ​មក​ពិនិត្យ​ឱ្យបាន​ទៀត​ទាត់​ក្នុងការ​វាយ​តំលៃ​អំពី​ការលូតលាស់​និង​ការអភិវឌ្ឍន៍​ការពិនិត្យ​រាងកាយ​និង​ការចាក់​ថ្នាំ​បង្ការ​រោគ​គឺ​ចាំបាច់​ចំពោះ​គុណភាព​នៃ​ការថែទាំ​។​មន្ទីរពេទ្យរ​របស់​យើង​ផ្តល់ជូន​នូវ​សេវា​ថែទាំ​សុខភាព​កុមារ​តាំងពី​កំណើត​រហូតដល់​វ័យ​ជំទង់​។​

យើង​ប្តេជ្ញា​ថា​នឹង​ផ្តល់​ការថែទាំ​សុខភាព​ដែលមាន​គុណភាព​ខ្ពស់​សម្រាប់​កុមារ​ដែលមាន​សុខ​ភាពល្អ​ក៏ដូចជា​កុមារ​ដែលមាន​ជំងឺ​និង​គាំទ្រ​ក្រុមគ្រួសារ​របស់​ពួកគេ​មិន​ថា​បញ្ហា​ធំ​ឬ​តូច​យ៉ាងណា​យើង​តែងតែ​នៅទីនេះ​ដើម្បី​ជួយ​អ្នក​ទាំងអស់គ្នា​»​។​ផ្នែក​សម្ភព​និង​រោគ​ស្ត្រី​និង​ពេទ្យ​កុមារ​៖​សេវាកម្ម​សង្គ្រោះបន្ទាន់​ស​ម្រា​ប់​ម្តាយ​និង​កូន​២៤/៧​។​សេវាកម្ម​សម្រាប់​ព្យាបាល​រោគ​ស្ត្រី​និង​កុមារ​គ្រប់​ប្រភេទ​។​

​សេវាកម្ម​សម្រាប់​កម្មវិធី​ចាក់​វ៉ាក់សាំង​ស្ត្រី​និង​កុមារ​។​បន្ទប់​សម្រាក​សម្រាប់​អ្នកជំងឺ​មាន​ផាសុខភាព​។​បន្ទប់​សម្រាប់​សង្គ្រោះ​ទារក​ទើបនឹង​កើតមុន​កាល​កំណ​ត NICU​បន្ទប់​សម្រាប់​សង្គ្រោះ​កុមា​កំរិតធ្ងន់​PICU Service​តាម​ស្តង់ដារ​អន្តរជាតិ​។​រថយន្ត​សង្គ្រោះបន្ទាន់​២៤/៧​។​បន្ទប់​សម្រាល​បុត្រ​មាន​ផាសុខភាព​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យាន​ស្រាវជ្រាវ​របស់​ចិន​ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ទើប​ចេញពី​ពន្ធនាគារ បាន ៩...

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន...

តុលាការ​ថៃ​ព្រមាន​ទុក​នៅ​...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...

សម្តេច​ចក្រី ហេង សំរិន រំ...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...