ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖កាលពីរសៀលថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២០លោកគោសុំប៊ុនសឿតអភិបាលខេត្តស្តីទី,លោកខាន់ខុនប្រធានសមាគមបេសកកម្មដំណឹងថ្មី,លោកសុកសាន្តតារាអភិបាលស្រុកឆែប,ជាមួយអាជ្ញាធរមូលដ្ឋានឃុំ-ភូមិ។បានអញ្ជើញចុះប្រគល់អណ្តូងទឹកជូនប្រជាពលរដ្ឋចំនួន៣ភូមិក្នុងស្រុកឆែបនិង២ភូមិក្នុងស្រុកត្បែងមានជ័យ។
លោកគោសុំប៊ុនសឿតបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកឡុងសុវណ្ណប្រធានក្រុមប្រឹក្សាខេត្តនិងលោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារ។ដែលជានិច្ចជាកាលលោកតែងយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ។
លោកគោសុំប៊ុនសឿតបានថ្លែងថាអណ្តូងទឹកដែលបងប្អូនប្រជាពលរដ្ឋទទួលបាននេះដែលជាអំណោយរបស់សមាគមបេសកកម្មដំណឹងល្អដែលមានលោកខាន់ខុនជាប្រធាននិងជាទីប្រឹក្សាក្រសួងធម្មការ និងកិច្ចការសាសនា បានផ្តល់អណ្តូងទឹកស្នប់អាហ្វ្រីដេសចំនួន១៦ គិតជាថវិកាសរុប ២៨.៨០០ដុល្លារ តាមរយៈលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ។
លោកគោសុំប៊ុនសឿតក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋដែលទទួលបានផលពីការប្រើប្រាស់ទឹកអណ្តូងស្នប់នេះសូមជួយថែរក្សាការពារជាផលប្រយោជន៍រួមនិងឱ្យការប្រើប្រាស់បានយូរអង្វែងតទៅ។ដើម្បីជួយបំពេញតម្រូវការរបស់ប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់។ជាពិសេសឆ្លើយតបគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការផ្គត់ផ្គង់ទឹកស្អាតផងដែរ៕S/