ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖សាខាកាកបាទក្រហមខេត្តព្រះវិហារកាលពីថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០២០ លោកស្រីគង់ណារ៉នសមាជិកគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុករវៀងនិងក្រុមការងារ។បាននាំយកអំណោយមនុស្សធម៌ជូនគ្រួសារសពឈ្មោះឡំសម្បត្តិភេទប្រុសទទួលមរណភាពដោយសារជំងឺលើសឈាម នៅភូមិចំបក់ផ្អែម ឃុំរស្មី ស្រុករវៀង ។
លោកស្រីសមាជិកគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុករវៀងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពដែលបានបាត់បង់ប្តីបាត់បង់ឱពុកជាទីស្រឡាញ់និងបានបួងសួងសូមវិញ្ញាណក្ខន្ធនៃសពបានទៅកាន់សុគតិភព។សម្ភារដែលនាំយកទៅចូលរួមមាន៖អង្ករ,មី,ត្រីខ,ទឹកស៊ីអីវ,សារុង,ក្រមា,ភួយ,មុង,និងថវិកាមួយចំនួន៕S/

