Home ព័ត៌មានអន្តរជាតិ កូរ៉េខាងត្បូង...

កូរ៉េខាងត្បូង​ប្រាប់​ពលរដ្ឋ​ខ្លួន​អោយ​ស្នាក់​នៅ​ក្នុងផ្ទះ​ក្នុងពេល​ប្រយុទ្ធ​នឹង​វីរុស​ដ៏​សំខាន់​នេះ​

​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​សៅរ៍​ទី​២៩​កុម្ភៈ​បាន​ប្រាប់​ប្រជាជន​ខ្លួន​អោយ​ស្នាក់​នៅ​ក្នុងផ្ទះ នៅពេល​អាជ្ញាធរ​អះអាង​ថា​វា​ជា​ពេល​ដ៏​សំខាន់​ស្លាប់​រស់​មួយ​ក្នុង​ការប្រ​​យុទ្ធ​ប្រឆាំងនឹង​កូរ៉ូណា​វីរុស បន្ទាប់​ពី​ចំនួន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​បាន​ហក់​ឡើង​ខ្លាំង​បំផុត គឺ​៥៩៤​នាក់​សំរាប់​ថ្ងៃ​សុក្រ និង​នាំ​អោយ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​កូរ៉េ​ខាង​​ត្បូង​កើន​ដល់​២.៩៣១​នាក់​។​

​កូរ៉េខាងត្បូង​ឥឡូវ​កំពុង​ជួប​ការផ្ទុះ​ជម្ងឺ​Covid-19​ធំ​បំផុត​បន្ទាប់​ពី​ចិន នៅ​ពេល​អ្នក​ស្លាប់​ថ្មី​ម្នាក់​ទៀត​ធ្វើអោយ​អ្នកស្លាប់​សរុប​ដោយ​កូរ៉ូណា​វីរុស​ថ្មី​នេះ​ឡើងដ​ល់​១៧​នាក់​។​

​អនុរដ្ឋមន្ត្រី​សុខាភិបាល គីម កាង​លី​ប បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា « យើង​សុំ​ស្នើ​អស់លោកអ្នក​កុំ​ចូលរួម​ព្រឹត្តិការណ៍​សាធារណៈ​នានា រួម​មាន​ការជួបជុំ​​សាសនា ឬ​ការជួបជុំ​តវ៉ា​ណាមួយ​នៅ​ចុង​សប្តាហ៍​នេះ​»​។​

​លោក​បាន​បន្ថែមថា «​វា​ជា​ពេល​សំខាន់​ស្លាប់​រស់​មួយ​ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​។​សូម​ស្នាក់​នៅ​ក្នុងផ្ទះ​និង​កុំ​ចេញ​ក្រៅ​ហើយ​កាត់បន្ថយ​ការទាក់ទង​ជា​​មួយ​មនុស្ស​ផ្សេង​»​។​

​ក្នុង​ចំនួន​ឆ្លង​ជាង​ប្រាំ​រយ​នាក់​ខាងលើ មាន​៤៧៦​នាក់​ឆ្លង​នៅ​ទីក្រុង​ដេ​ហ្គូ​កន្លែង​ដែល​ការផ្ទុះ​ជម្ងឺ​នេះ​ចេញពី​ព្រះវិហារ​គ្រិស្ត​មួយ​។​អាជ្ញាធរ​សុខាភិបាល​បានធ្វើ​​តេស្ត​សមាជិក​ព្រះវិហារ​នេះ​ជាង​២១០.០០០​នាក់​រួមទាំង​អ្នក​ហាត់​ការ​៦៥.០០០​នាក់​របស់​វា ដោយសារ​សង្ស័យ​ឆ្លង​វីរុស​បន្ទាប់​ពី​អ្នក​ជម្ងឺ​វ័យ​៦១​ឆ្នាំ​ម្នាក់​បាន​ទៅ​​បន់ស្រន់​ក្នុង​ព្រះវិហារ​និង​ចម្លង​ទៅ​អ្នក​ទៅ​ព្រះវិហារ​ផ្សេងទៀត​៕​ប្រែ​សម្រួល​៖​វាសនា​

បុគ្គលិក​វេជ្ជសាស្ត្រ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ផ្លូវ​រថភ្លើង​ក្រោម​ដី​នៅ​ក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​២៨​កុម្ភៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...