ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​រសៀល​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០២០​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ឆែប​បាន​ដឹកនាំ​ក្រុមការងារ​អញ្ជើញ​ចូលរួម​ពិធី​បុណ្យសព​លោក​មេភូមិ​ឈ្មោះ​ម៉ា​ហែម​អាយុ​៦៦​ឆ្នាំ​បានទទួល​មរណៈភាព​នៅ​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅ​ភូមិ​គុណភាព ឃុំ​ឆែប​ពីរ ស្រុក​ឆែប ខេត្តព្រះវិហារ​។

​ខណៈនោះ​ដែរ​ក៏មាន​ការចូលរួម​ពី​អាជ្ញាធរ​ស្រុក​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​បុណ្យសព​នោះ​។​ឧ​ត្ត​ម​សេនី​ទោ​យ៍​ប្រធាន​បាន​នាំយក​បច្ច័យ​ចូល​បុណ្យ​ចំនួន​៥៥០.០០០​រៀល​និង​សម្ភារ​មួយចំនួន​រួមមាន​មី​,​ទឹកក្រូច​,​ទឹក​សុទ្ធ​,​អង្ករ​,​។​ក្រុមការងារ​ថ្នាក់ស្រុក​ឆែប​នាំ​បច្ច័យ​៥៥០.០០០​រៀល​អង្ករ​,​និង​ទឹក​សុទ្ធ​សម្រាប់​ចាត់ចែង​ក្នុង​ពិធីបុណ្យ​នោះ​ផងដែរ​៕S/​