ដោយៈសរិទ្ធ/ភ្នំពេញ៖ថៅកែហាងម៉ាស្សាម្នាក់ដែលជាប់ពាក់ព័ន្ធករណីលួចលុយបុរសជនជាតិកូរ៉េ នៅកន្លែងម៉ាស្សាជាងមួយម៉ឺនដុល្លារអាមេរិករួចយកលុយដុល្លារក្លែងក្លាយមកដាក់ជំនួសនោះបានត្រូវសមត្ថកិច្ចនគរបាលដូនពេញបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០២០ដើម្បីចាត់ការតាមច្បាប់។
ជនសង្ស័យឈ្មោះសៅរិទ្ធហៅវ៉ាវភេទប្រុសអាយុ២៥ឆ្នាំមុខរបរបើកហាងម៉ាស្សាបានត្រូវសមត្ថកិច្ចឃាត់ខ្លួននៅទី២៧ខែកុម្ភៈឆ្នាំ២០២០នៅវេលាម៉ោង១០:៣០នាទីយប់ត្រង់ចំណុចផ្ទះជួលលេខខ៨អឺoផ្លូវ១១៨ ភូមិ២ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ជនរងគ្រោះ ឈ្មោះ Jeon gwangho ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិកូរ៉េ ស្នាក់នៅសណ្ឋាគារ Riverstarសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបញ្ជាក់ថាមុនពេលកើតហេតុកាលពីថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២០ វេលាម៉ោង ៨: ៣០នាទីយប់ ជនរងគ្រោះ បានចូលទៅម៉ាស្សាដែលមានទីតាំងផ្ទះលេខ8Eo ផ្លូវ១១៨ ភូមិ២សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ។ពេលដែលចូលដល់កន្លែងគ្រែម៉ាស្សាជនរងគ្រោះបានដោះសំលៀកបំពាក់ដាក់ពីលើក្បាលដំណេក និងដាក់កាបូបលុយនៅក្បែរនោះដែរ ។ពេលនោះ ជនសង្ស័យឈ្មោះ សៅ រិទ្ធ បានចូលទៅក្នុងបន្ទប់ដែលជនរងគ្រោះកំពុងម៉ាស្សាធ្វើសកម្មភាពយកលុយដុល្លារក្លែងក្លាយ(លុយសែន)ទៅប្តូរយកលុយដុល្លារពិតប្រាកដរបស់ជនរងគ្រោះចំនួន១៣.២០០ដុល្លារអាមេរិក។
បន្ទាប់ពីបានប្តូរលុយដុល្លាក្លែងក្លាយរួចជនសង្ស័យបានរត់គេចខ្លួនបាត់តែម្តង។ក្រោយពីទទួលបានទទួលពាក្យបណ្តឹងពីជនរងគ្រោះកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុនិងបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល១ធ្វើការត្រួតពិនិត្យឃាត់ខ្លួនម្ចាស់ទីតាំងខាងលើនាំមកប៉ុស្តិ៍រដ្ឋបាលដើម្បីធ្វើការសាកសួរ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានសារភាពថាខ្លួនពិតជាបានលួចលុយចំនួន៧.០០០ដុល្លារ ពីភ្ញៀវដែលបានចូលមកកន្លែងម៉ាស្សារបស់ខ្លួន ។ លុះព្រឹកឡើងនៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០ សមត្ថកិច្ចបានបន្តនាំជនសង្ស័យទៅយកវត្ថុតាងបន្ថែមទៀតចំនួន១០០ដុល្លារដែលបានលាក់ទុកនៅកន្លែងក្រោមកំប៉ុងជើងធូបជំនាងផ្ទះ៕S/
