ដោយ:មុនីរ័ត្ន/ភ្នំពេញៈគណបក្សខ្មែររួបរួមជាតិគម្រប់ខួបអនុស្សាវរីយ៍៤ឆ្នាំនៃការបង្កើតគណៈបក្សផ្ញើរូបរួមជាតិ ២៦ កុម្ភៈ ២០១៦-២៦ កុម្ភៈ ២០២០ និងប្រជុំបូកសរុបការងារប្រចាំខែមករា-កុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកញឹកប៊ុនឆៃប្រធានគណបក្សខ្មែររួបរួមជាតិ។កម្មវិធីនេះមានការចូលរួមគណកម្មាធិការអចិន្ត្រៃយ៍គណកម្មការនាយកប្រធាននិងអនុប្រធានចលនាស្ត្រីនិងយុវជនរួមទាំងមន្ត្រីអគ្គលេខាធិការដ្ឋាន ប្រមាណជាង២០០នាក់។
លោកញឹកប៊ុនឆៃប្រធានគណបក្សខ្មែររួបរួមជាតិបានថ្លែងថានៅថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០១៦មានឥស្សរជននិងអតីតថ្នាក់ដឹកនាំក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិចបានជួបពិភាក្សាគ្នាដើម្បីបង្កើតគណបក្សថ្មី។អ្នកទាំងអស់នោះហើយគឺជាស្ថាបនិករបស់គណបក្សខ្មែររួបរួមជាតិ។នៅថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៦សមាជិកសមាជិកាចំនួនបីពាន់នាក់បានជួនជុំគ្នានៅសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារដើម្បីធ្វើសមាជបង្កើតគណបក្សខ្មែររួបរួមជាតិនេះឡើង។ហើយនៅថ្ងៃទី១៤ខែមិនាឆ្នាំ២០១៦គណបក្សខ្មែររួបរួមជាតិ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
លោកបញ្ជាក់ថា”គណបក្សខ្មែររួបរួមជាតិមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ញឹកប៊ុនឆៃទេគឺគណបក្សខ្មែររួបរួមជាតិនេះគឺជារបស់យើងទាំងអស់គ្នាទោះបីជាអវត្តមានញឹកប៊ុនឆៃនៅតែបន្តវត្តមានគណបក្សនៅក្នុងឆាកនយោបាយបានដែរនៅតែមានលទ្ធភាពដើម្បីដឹកនាំគណបក្សចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាបាន “។
លោកញឹកប៊ុនឆៃបានបញ្ជាក់ទៀតថា”នៅប្រទេសកម្ពុជាយើងបច្ចុប្បន្នគឺសំបូរពួកអ្នកមានជំងឺនយោបាយ។ប៉ុន្តែពួកគេមិនព្រុំនាំគ្នារកថ្នាំព្យាបាលឬវិធីព្យាបាលទំនាស់ដោយជនជាតិខ្មែរគ្នាឯងទេបែរជាពួកគេគិតតែនាំឡ្នាដើរស្រែកដើរថ្ងូរដើរលាបពណ៌ដាក់គ្នាជាបន្តបន្ទាប់ជាហេតុធ្វើអោយប្រជាជនយើងជួបប្រទះ និងការលំបាកទាំងផ្លូវចិត្ត ផ្លូវកាយទាំងសតិអារម្មណ៍។
មានអ្នកខ្លះគិតតែនឹងាំគ្នាដើរស្រែកនិងដើរពឹងបរទេសមួយចំនួននិងបាននិយាយបំភ្លៃលើសអំពីជំងឺពិតប្រាកដដែលខ្លួនកំពុងឈឺហើយពឹងអោយគេមកជួយព្យាបាលជំងឺរបស់ពួកខ្លួនដែលជាហេតុធ្វើអោយបរទេសមួយចំនួនមានឱកាសលូកដៃចូលក្នុងការព្យាបាលឬអន្តរាគមន៍ជាកត្តាធ្វើឲ្យប៉ះពាល់និងខាតដល់ផលប្រយោជន៍និងកិត្តិយសជាតិខ្មែរនិងប្រជាពលរដ្ឋខ្មែរ។
តើពេលណាទៅទើបអ្នកនយោបាយខ្មែររឹងមាំពេលមានបញ្ហានយោបាយអាចហៅគ្នាប្រមូលគ្នាអង្គុយពិភាក្សាសន្ទនាគ្នាក្នុងនាមជាអ្នកនយោបាយខ្មែរដើម្បីបម្រើផលប្រយោជន៍ជាតិខ្មែរ ប្រជាជនខ្មែរ និងទឹកដីខ្មែរបាន។សូមចងចាំថាគ្រប់ពេលដែលអ្នកនយោបាយខ្មែរមានទំនាស់គ្នាហើយទៅពឹងបរទេសនោះគឺខ្មែរយើងមិនដែលចំណេញទេ។
ដូច្នេះអ្នកនយោបាយត្រូវចេះឯកភាពគ្នាព្យាយាមដើម្បីបង្កើតឲ្យមានវិធីទំនាក់ទំនងគ្នានិងរកអ្នកសម្របសម្រួលនៅពេលដែលអ្នកនយោបាយមានបញ្ហាយល់ច្រឡំគ្នាឬមិនឯកភាពគ្នាលើបញ្ហាអ្វីមួយបើយើងធ្វើដូច្នេះបានគឺអ្នកនយោបាយយើងឈប់ពឹងបរទេសមកដោះស្រាយបញ្ហានយោបាយឲ្យខ្មែរទៀតហើយ “៕S/