Home កម្សាន្ត តារាចម្រៀង មា...

តារាចម្រៀង មាស សុខ សោភា ក្តោប បានតំណែងជា ទូត សុឆន្ទៈឆ្នើម

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖អស់រយៈពេលជិតមួយឆ្នាំមកហើយ ដែលតារាចម្រៀង មាស សុខសោភា បានចុះកុងត្រាធ្វើជាអ្នកតំណាងផលិតផល ថែរក្សាសម្រស់ និង សុខភាព នៃផលិតផល Fiber Synovy ហើយតំណែង ទូតសុឆន្ទៈ មួយនេះ នៅតែ រក្សា បន្តទៀត ដោយមិនកំណត់ពេលវេលានោះទេ។ ការបញ្ជាក់នេះត្រូវបានធ្វើ ឡើង កាលពីថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២០ ក្នុងពិធីសម្ពោធផ្លូវការផលិតផល Fiber Synovy ដោយមានតំណាងចែកចាយជាច្រើនចូលរួមច្រើនកុះករ។

លោកស្រី តាន់ ម៉ីលីញ នាយិកាក្រុមហ៊ុន Food import & Export បានប្រកាស ជាសាធារណៈថា កញ្ញា មាស សុខសោភា បានក្លាយជាទូតសុឆន្ទៈ របស់ផលិតផល Fiber Synovy តាំងពីខែមីនា ក្នុងឆ្នាំ២០១៩ ម្លេះ ដោយរយៈពេលដែលនាងបំពេញ ការងារ កញ្ញាជាអ្នកប្រើប្រាស់ផលិតផលស្បែកស្អាត និងសម្រករាងដ៏ល្បីរបស់ ប្រទេសថៃ ដែលមានការទទួលពីក្រសួងសុខាភិបាលថៃ និងកម្ពុជា នេះផងដែរ ដើម្បីអោយកញ្ញា ក្មេងជាងវ័យ និងស្រស់ស្អាតពីខាងក្នុង និង ថែរក្សារាងរបស់ នាងអោយនៅតែស្វែល។ លោកស្រីបន្តថា កញ្ញា មាស សុខសោភា គឺជាតារាល្បី និង មានការងារច្រើនដែលតម្រូវអោយនាងទទួលទានពេលយប់ ប៉ុន្តែអាហារយប់ដែល ធ្វើអោយធាត់ទាំងនោះ មិនធ្វើអោយនាងប្រែប្រួលរាងស្អាតទេ ដោយសារ តែនាង ប្រើFiber សម្អាតជាតិពុល និង ថែរក្សារាងជាប្រចាំ។ អ្នកស្រីប្រកាសអោយ កញ្ញា មាស សុខសោភា បន្តតំណែងជាទូតសុឆន្ទៈនេះ ដោយមិនកំណត់ ដោយកញ្ញា មិនត្រឹមតែជា Brand Ambassador ប៉ុណ្ណោះទេ កញ្ញាក៏ជាដៃគូសហការ របស់ ក្រុមហ៊ុនផងដែរ។

កញ្ញា មាស សុខសោភា បានបង្ហាញពីអារម្មណ៍រំភើបដែលនាងត្រូវបានក្រុមហ៊ុន បន្តតំណែងអោយជាដៃគូសហការ និង ជាទូតសុឆន្ទៈ។ កញ្ញាថា រយៈពេលនៃ ការ ប្រើប្រាស់ Fiber Synovy មិនត្រឹមតែធ្វើអោយនាងមានសាច់ភ្លឺ ស្អាត និង មានសុខ ភាពល្អ ដោយសារតែជាតិពុលត្រូវបានកម្ចាត់ជាប្រចាំប៉ុណ្ណោះទេ ផលិតផល ក៏ធ្វើ អោយនាងមានអារម្មណ៍ល្អ និងស្រស់ស្រាយជាប្រចាំផងដែរ។ កញ្ញាប្រកាសណែនាំ អោយប្រើប្រាស់ដើម្បីសុខភាព និង ជួយផ្នែកសម្រស់ ដោយកញ្ញាក៏ប្រកាសថា នេះគឺ ជាផលិតផលគុណភាពល្អគ្មាន២ ក្នុងចំណោម Fiber ដែលកញ្ញាធ្លាប់ប្រើប្រាស់៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...