ដោយ៖ប.ជ័យ/បន្ទាយមានជ័យ៖ស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល៤នាក់ដោយសាររថយន្ត២គ្រឿងបើកជែងគ្នាហើយរថយន្តហាយឡិនឌឺបុកចំពាក់កណ្តាល។គ្រោះថ្នាក់ថ្នាក់ចរាចរកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯកមាសប្ញទ្ធីអធិការនគរបាលស្រុកព្រះនេត្រព្រះបានឱ្យដឹងថា៖នៅមុនពេលកើតហេតុនោះមានរថយន្តមួយគ្រឿងម៉ាកកូរូឡាពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ.2V.4640អ្នកបើកមានឈ្មោះ ប៊ុនចាន់ ស៊ីសុវត្ថិ ភេទប្រុសអាយុ៣៨ឆ្នាំ នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ស្របពេលនោះមានរថយន្តហាយឡិនឌឺមួយគ្រឿងពណ៌ស ពាក់ស្លាកលេខសៀមរាប2B.1881 មានអ្នកបើកមានឈ្មោះសឿនមិនាភេទប្រុសអាយុ៤៥ឆ្នាំនៅភូមិតាអ៊ិនឃុំទឹកជោរស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យក្នុងទិសដៅផ្ទុយគ្នាបណ្តាលឲ្យរថយន្តមួយគ្រឿងម៉ាកកូរូឡាបុកចំពាក់កណ្តាលចំហៀងខាងស្តាំពេញមួយទំហឹង។
ប្រភពបន្តថា ៖ អ្នកជិៈក្នុងរថយន្តកូរូឡាបានស្លាប់ម្នាក់ ។ឈ្មោះឃឿនប៊ុនធាភេទប្រុសអាយុ៣៧ឆ្នាំ នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាបស្រុកសៀមរាបនិងម្នាក់ទៀតមិនស្គាល់ឈ្មោះ រងរបួស។ ចំណែកអ្នកជិៈរថយន្តហាយឡិនឌឺបានររងរបួសធ្ងន់ម្នាក់ឈ្មោះទីង គង់ភេទស្រីអាយុ៤៦ឆ្នាំ នៅភូមិតាអ៊ីន ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ របួសបាក់ កដៃស្តាំនិង អ្នកបើករថយន្តឈ្មោះសឿន មិនា របួសស្រាល។អ្នករងរបួសធ្ងន់និងស្រាល ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។ឯសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសាធ្វើបុណ្យាតាមប្រពៃណី ៕S/
រូបថត ៖ ស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល៤នាក់ដោយសាររថយន្ត២គ្រឿងបើកជែងគ្នា ហើយរថយន្តហាយឡិនឌឺបុកចំពាក់កណ្តាល (រូប ៖ ប.ជ័យ)