ដោយ៖ប.ជ័យ/បន្ទាយមានជ័យ៖បុរសចំណាស់លក់គ្រឿងញៀនឱ្យក្មេងជក់បន្តបន្ទាប់ត្រូវកម្លាំងនគរបាលស្រុកថ្មពួកឃាត់ខ្លួនបាននៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២០តាមបន្ទាត់ព្រំដែនកម្ពុជា ថៃស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯកសៅសារឿនអធិការនគរបាលស្រុកថ្មពួកឱ្យដឹងថា៖កុម្លាំងបានប្រទះឃើញឈ្មោះម៉ាងគុយភេទប្រុស៦០ឆ្នាំកំពុងលក់គ្រឿងញៀន។រកឃើញម្ស៉ៅក្រាមសថ្លាចំនួន៤ថងតូចក្នុងហោប៉ៅខោខាងស្តាំ២ថងតូចនិងក្នុងកញ្ចប់បារីដាក់ហោប៉ៅអាវខាងឆ្វេងចំនួន២ថងតូចដែកកេះ១ទូរស័ព្ទ១គ្រឿងបន្ទាប់ឃាត់ខ្លួនបានជនសង្ស័យមកកាន់ប៉ុស្តិ៍រដ្ឋបាលដើម្បីសាក់សួរ។
ជនសង្ស័យបានសារភាពថាខ្លួនបានទិញថ្នាំញៀននេះដើម្បីយកមកទុកជក់ទុកលក់ឱ្យក្មេងជក់ផងនៅតាមព្រំដែននេះ។ជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនិតិវិធី៕S/