​​កំណាត់ផ្លូវ​ដែលរងការខូចខាត​អាជ្ញាធរ​ស្រុកស្រែ​អំបិល​ផ្តើមជួសជុលឡើងវិញ​

192
ចែករម្លែក

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុង​៖​ផ្លូវ​ប្រវែង​១៦០​ម៉ែត្រ​អាជ្ញាធរ​ឃុំ​និង​ស្រុកស្រែ​អំបិល​ផ្តើម​ជួសជុល​កែលម្អ​ឱ្យ​ល្អប្រសើរ​ឡើងវិញ​សម្រាប់​ការធ្វើដំណើរ​ទៅមក​របស់​ប្រជាពលរដ្ឋ​ក្បែរ​របង​ការិយាល័យ​ប្រៃសនីយ៍​គ្រា​កន្លងទៅ​រង​ការខូចខាត និង​លំបាក​ធ្វើចរាចរ​។​

​លោក ជា ច័ន្ទ​កញ្ញា អភិបាលស្រុក​ស្រែអំបិល បានឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៩​ខែកុម្ភៈ​២០២០​នេះ​ថា ប្រជាពលរដ្ឋ​ប្រមាណ​ជា​១០០​គ្រួសារ បាន​នឹង​កំពុង​អាស្រ័យ​ការធ្វើដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវលំ​នេះ ។​ប៉ុន្តែ​ស្ថានភាព​ផ្លូវ​លំបាក​ធ្វើចរាចរ​ទើប​អាជ្ញាធរ​ឃុំ​និង​ស្រុក​បាន​មូលមតិ​គ្នា​ជាមួយ​ពលរដ្ឋ​ប្រមូល​ថវិកា​បន្តិចបន្តួច សម្រាប់​សកម្មភាព​ជួសជុល​ផ្លូវ​ទទឹង​៥​ម៉ែត្រ និង​បណ្តោយ​១៦០​ម៉ែត្រ​ឡើងវិញ​។​

​អភិបាលស្រុក​ស្រែអំបិល​បន្ថែមថា​អាជ្ញាធរ​របស់លោក​កែស​ម្រួ​ល​ផ្លូវ​នេះ​មកជា​ផ្លូវ​គ្រួស​ក្រហម​ជំនួស​ឱ្យ​ផ្លូវ​ចាស់​ដែល​រង​ការខូចខាត​ជា​ផ្លូវលំ​គ្រា​រដូវវស្សា​ខ្វះ​អ្នក​មើលថែទាំ​។​ដោយ​ផ្លូវ​មួយ​ខ្សែ​ក្បែរ​របង​ការិយាល័យ​ប្រៃសនីយ​ខាងលើ ជា​ច្រកចេញចូល​ផ្សារ​ស្រែអំបិល​ដ៏​សំខាន់ សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ និង​ប្រកប​អាជីវកម្ម​ប្រចាំថ្ងៃ​។

លោក​អភិបាលស្រុក​អះអាង​ទៀតថា​នៅ​ឆ្នាំក្រោយ​រដ្ឋបាល​ស្រុក​និង​ឃុំ​នឹង​លើក​ជា​គម្រោង​ថវិកា​ស្ថាបនា​ជា​ផ្លូវ​ប្រភេទ​បេតុង​ឱ្យបាន​រឹងមាំ​និង​ប្រើប្រាស់​យូរអង្វែង​។​ទន្ទឹម​នោះអាជ្ញាធរ​ក៏​ស្នើសុំ​ពលរដ្ឋ​អ្នកប្រើប្រាស់​ផ្លូវ​មេត្តាជួយ​រួមគ្នា​ថែរក្សា​សម្បត្តិ​សាធារណៈ​ផង​ជៀសវាង​ការដឹក​ជ​ញ្ចូ​ន​ទំនិញ​លើស​ទម្ងន់​កំណត់ ឬ​ឈូសឆាយ​លើផ្លូវ ជាដើម​។​

​រដ្ឋបាល​ស្រុកស្រែ​អំបិល​កាលពី​ថ្ងៃទី​២៦​ខែកុម្ភៈ​ប្រកាស​ជូនដំណឹង​ពី​ការរៀបចំ​សណ្តាប់ធ្នាប់​និង​របៀបរៀបរយ​សាធារណៈ​នៅ​ចំណុច​មុខ​ផ្សារ​ស្រែអំបិល​នេះ​ម្តង​ដែរ​ព្រោះតែ​មើលឃើញ​ពី​មាន​ភាពអនាធិបតេយ្យ​ក​ក​ស្ទះ​ចរាចរ​និង​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ផ្សេងៗ​។​ដូច្នេះ​រដ្ឋបាល​ស្រុក​ហាម​ដាច់ខាត​មិន​ឱ្យមាន​ការចត​រថយន្ត​ម៉ូតូ​រ៉ឹ​ម៉ក់​រទេះរុញ​និង​យាន្ត​ជំនិះ​គ្រប់​ប្រភេទ​ចំណត​លើ​ដងផ្លូវ​មុខ​ផ្សារ​។​

​ចំពោះ​សំ​យ៉ាប់​ផ្ទះ​តូប​និង​សំណង់​ណា​ដែល​ធ្វើ​លយ​ចូលមក​រំលោភ​លើផ្លូវ​សា​ធា​រណៈ​នឹងត្រូវ​រុះរើ​កាត់ចេញ​។​ករណី​មិន​អនុវត្តតាម​ខ្លឹមសារ​ដូច​ផ្តល់ព័ត៌មាន​រដ្ឋបាល​ស្រុកស្រែ​អំបិល​នឹង​ចុះ​អនុវត្ត​វិធានការ​ដោយ​មិន​ទទួលខុសត្រូវ​នូវ​រាល់​ការខូចខាត​ទ្រព្យសម្បត្តិ​ឬ​ការបាត់បង់​ផលប្រយោជន៍​ណាមួយ​នោះឡើយ​។​រដ្ឋបាល​ស្រុក​ទុកពេល​១​ខែ​ដើម្បី​ឱ្យចូល​រួមសហការ​អនុវត្ត​ជៀសវាង​ផលប៉ះពាល់​ប្រយោជន៍​ផ្សេងៗ​ដល់​អាជីវករ ឈ្នួ​ញ​រកស៊ី និង​ពលរដ្ឋ​៕S/