ដោយៈសៅវ៉ាន់ឌីព្រះវិហារ៖លោកឧត្តមសេនីយ៍ទោសួសសុខដារ៉ាស្នងការនគរបាលខេត្តព្រះវិហារកាលពីថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២០បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់ប្រចាំខែកុម្ភៈឆ្នាំ២០២០និងលើកទិសដៅបន្ត។
លោកឧត្តមសេនីយ៍ទោសួសសុខដារ៉ាស្នងការនគរបាលខេត្តបានបូកសរុបនូវរបាយការណ៍ប្រចាំខែកុម្ភៈឆ្នាំ២០២០និងបានសំដែងនូវការកោតសរសើរដល់កងកម្លាំងទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តន៍តួនាទីភារកិច្ចស្នូលរបស់ខ្លួនក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋសំរេចបានលទ្ធផលល្អជាបន្តបន្ទាប់។

លោកឧត្តមសេនីយ៍ទោស្នងការបានជំរុញឱ្យកងកម្លាំងគ្រប់ជំនាញទាំងអស់ត្រូវបន្តប្រពៃណីនៃការខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងារឱ្យកាន់តែខ្លាំងក្លា។ត្រូវធានារក្សាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពជូនប្រជាពលរដ្ឋនិងបង្កាទប់ស្តាត់បទល្មើសផ្សេងៗដែលតែងតែកើតមានក្នុងមូលដ្ឋានឱ្យខាងតែបាន។ពិសេសត្រូវយកចិត្តទុកដាក់ជំរុញការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់ រាជរដ្ឋាភិបាល ។

លោកឧត្តមសេនីយ៍ទោស្នងការក៏មានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលនិងសៀវភៅរបាយការណ៍បូកសរុបលទ្ធផលប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដល់អភិបាលក្រុង,ស្រុកអធិការក្រុង,ស្រុកឃុំសង្កាត់ទាំង៥១និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥១ទូទាំងខេត្តផងដែរ៕S/
