ដោយៈសៅវ៉ាន់ឌីព្រះវិហារ៖កាលពីព្រឹកថ្ងៃទី២៩ខែគុម្ភៈឆ្នាំ២០២០លោកអ៊ុយសំអាតនាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា មកចែកជូនជនក្រីក្រ ចាស់ជរាជនពិការ។
ប្រជាពលរដ្ឋមក២ស្រុកក្រុងរួមមានស្រុកត្បែងមានជ័យនិងក្រុងព្រះវិហារចំនួន៦ឃុំស្មើរនិង២៣៥គ្រួសារ។ក្នុងកម្មពិធីចែកអំណោយមនុស្សធម៌នោះផងដែរមានការអញ្ជើញចូលរួមពីលោកស្រីចឹកហេងអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមខេត្ត,លោកយ៉ុងគឹមហ៊ាននាយកប្រតិបត្តិសាខាសមាជិកសមាជិការក្រុមការងារសាខាកាកបាទក្រហមជាច្រើនផងដែរ។
លោកអ៊ុយសំអាតបានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលតែងតែយកចិត្តទុកដាក់ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដោយគ្មានការរើសអើងអ្វីឡើយ។លោកបានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋត្រូវបង្កើនស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះចង្ក្រានភ្លើងធូបភ្លើងទានឬកន្ទុយបារីជាដើមជាពិសេសត្រូវពិនិត្យ លើប្រព័ន្ធ បណ្តាញ អគ្គិសនី ផងដែរ។
គួរបញ្ជាក់ផងដែរថាអំណោយចែកជូនប្រជាពលរដ្ឋទាំង២៣៥គ្រួសារមានអង្ករ,ត្រីខ,មី,និងឃីត១ផង៕S/