​ដោ​យះ​គ្រញូង​/​បាត់ដំបង​៖​នគរបាល​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០២០​បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៥​នាក់​និង​វត្ថុតាង​ថ្នាំញៀន​ម៉ា​ទឹក​ក​ចំនួន​១៦​ថង់​ទៅ​តុលាការខេត្ត​ក្រោយពេល​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កំរៀង​ឃាត់ខ្លួន​បាន​កាលពី ថ្ងៃ ទី​២៦​ខែ កុម្ភៈ ឆ្នាំ​២០២០ នៅ ចំណុច ភូមិ សាមសិប ឃុំ តា ក្រី ស្រុក កំរៀង ខេត្ត បាត់ ដំបង​។​

លោក​វរ​ស​នី​យ៍​ឯក​គឹម​ពន្លក​អធិការនគរបាល​ស្រុក​កំរៀង​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៥​នាក់​មាន​១.​ឈ្មោះ ញូ ន បូញ ភេទ ប្រុស​អាយុ​៣៥​ឆ្នាំ ២.​ឈ្មោះ​មាន ពឿ ន ភេទ ប្រុស អាយុ​២៨​ឆ្នាំ ,៣.​ឈ្មោះ​មាន​បញ្ញា​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​,៤​ឈ្មោះ​រិ​ន​សំបូរ​ហៅ​ទុន​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​និង​៥.​ឈ្មោះ​រ៉េ​ន​ចន្ថា​ភេទ​ស្រី​អាយុ​២៣​ឆ្នាំ​។​

​ជន​សន​សង្ស័យ​ទាំង​៥​នាក់​នៅ​ភូមិ​សាមសិប​ឃុំ​តា​ក្រី​ស្រុក​កំរៀង​ទាំងអស់គ្នា​។​ចំពោះ វត្ថុ តាង ដែល សមត្ថកិច្ច ដកហូត បាន ក្នុង ពេល កិច្ចប្រតិបត្តិការ រួមមាន​៖​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១៦​ថង់ ទម្ងន់​៨,០៩​ក្រាម ទូរ​សព្ទ ដៃ​ចំនួន​២​គ្រឿង និង សម្ភារៈ សម្រាប់ វេច ខ្ចប់​មួយ ចំនួន​៕S/