ដោយ​គូលែន​/​សៀមរាប​៖​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅ​សណ្ឋាគារ​រ៉ូយ៉ាល់​ក្រុង​សៀមរាប​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​បាន​បើក​សិក្ខាសាលា​មួយ​នៅ​ខេត្តសៀមរាប​ស្តីពី​បែបបទ​បញ្ជីស្នាម​គណនេយ្យ​ក្នុង​ប្រព័ន្ធគ្រប់គ្រង​អាជីវកម្ម​សម្រាប់​អង្គភាព​រដ្ឋាករទឹក​សាធារណៈ​ទាំង​៧​ក្នុងប្រទេស​កម្ពុជា​។​
ដោយមាន​ការចូលរួម​ពី​លោក​អ៊ុ​សុថា​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​តំណាង​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ចម​ប្រសិទ្ធ​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​។​លោក​KOKIAZUMA​ប្រធាន​ទីប្រឹក្សា​គម្រោង​ពង្រឹងសមត្ថភាព​គ្រប់គ្រង​និង​ដឹកនាំ​វិស័យ​ទឹកស្អាត​ទីប្រជុំជន​នៅ​កម្ពុជា​។​

​លោក​អ៊ុ​សុថា​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​បាន​និយាយថា​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ប្រទេស​ជប៉ុន​ហៅ​កាត់​ថា​JICA​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​បានរៀបចំ​សិក្ខាសាលា​មួយ​ស្តីពី​បែបបទ​បញ្ជីស្នាម​គណនេយ្យ​ក្នុង​ប្រព័ន្ធគ្រប់គ្រង​អាជីវកម្ម​ជូន​ដល់​មន្ត្រីរាជការ​ជាង​៨០​នាក់​មកពី​អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​បាត់ដំបង​,​កំពង់ចាម​,​កំពង់ធំ​,​កំពត​,​ពោធិសាត់​,​ស្វាយរៀង និង​អង្គភាព​រដ្ឋាករទឹក​ស្វ័យ​ត​ព្រះសីហនុ​។

​លោក​បាន​បន្តថា​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ប្រទេស​ជប៉ុន​(JICA)​ជំហាន​ទី​៣​កន្លងមក​និង​ឈានទៅ​ដាក់ឱ្យ​ប្រើប្រាស់​ពេញលេញ​សម្រាប់​អង្គភាព​រដ្ឋាករទឹក​សាធារណៈ​ទាំង​៧​រួមមាន​អង្គភាព​រដ្ឋាករទឹក​ស្វ័យ​ត​បាត់ដំបង​,​កំពង់ចាម​,​កំពង់ធំ​,​កំពត​,​ពោធិសាត់​,​ស្វាយរៀង​និង​អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​ព្រះសីហនុ​។​

​លោក​KOKIAZUMA​ប្រធាន​ទីប្រឹក្សា​គម្រោង​ពង្រឹងសមត្ថភាព​គ្រប់គ្រង​និង​ដឹកនាំ​វិស័យ​ទឹកស្អាត​ទីប្រជុំជន​នៅ​កម្ពុជា​ជំហាន​ទី​៤​នៃ​JICA​មានប្រសាសន៍ថា​JICA​បាន​អនុវត្ត​នូវ​គម្រោង​កិច្ចសហប្រតិបត្តិការ​ផ្នែក​បច្ចេកទេស​ទឹកស្អាត​នៅក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​១៥​ឆ្នាំ​មកហើយ​។​គម្រោង​បច្ចុប្បន្ន​គឺ​ជំហាន​ទី​៤​ដែល​គោលដៅ​ប្តូរ​ពី​រដ្ឋាករទឹក​សាធារណៈ​មក​អគ្គនាយកដ្ឋាន​ទឹកស្អាត​ចាប់ពី​ឆ្នាំ​២០១៨​ដល់​ឆ្នាំ​២០២២៕S/

​រូបភាព​: សិក្ខាសាលា​ស្តីពី​បែបបទ​បញ្ជីស្នាម​គណនេយ្យ​ក្នុង​ប្រព័ន្ធគ្រប់គ្រង​អាជីវកម្ម សម្រាប់​អង្គភាព​រដ្ឋាករទឹក​សាធារណៈ​ទាំង​៧ ក្នុង ប្រទេស កម្ពុជា ៕​គូលែន​