ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ក្រោយបញ្ចប់ពិធីអប់រំសុខភាពមាត់ធ្មេញរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោនៅក្នុងសាលាបឋមសិក្សាភូមិធំកាលពីថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០២០រួចមកលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋនិងចុះពិនិត្យមើលផ្លូវមួយខ្សែជាមួយនឹងការផ្ដល់អំណោយជូនប្រជាពលរដ្ឋនៅក្នុងភូមិស្នួលសង្កាត់ពន្សាំងនេះផងដែរ។
ក្នុងដំណើរនាថ្ងៃចុងសប្តាហ៍ដឹកនាំមន្ត្រីចុះសួរសុខទុក្ខពលរដ្ឋនិងចុះពិនិត្យមើលស្ថានភាពនៃការរស់នៅរបស់ពួកគាត់។ពិនិត្យទៅលើការស្ថាបនាផ្លូវបេតុងក្នុងភូមិលោកឃួងស្រេងក៏បានជំរុញឱ្យក្រុមការងារស្ថាបនាផ្លូវក្នុងភូមិស្នួលនេះឱ្យបានលឿនរួចរាលមុនចូលឆ្នាំខ្មែរខាងមុខ។ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួលហើយជាគម្រោងលោកអភិបាលរាជធានីគ្រោងនឹងស្ថាបនាផ្លូវបេតុងឆ្អឹងដែកចូលទៅក្នុងវត្តអង្គមុនីក្នុងភូមិស្នួលសង្កាត់ពន្សាំងនេះប្រវែង១.៣០០ម៉ែត្រដែលមានទទឹង៨ម៉ែត្រ៕S/