​ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​គណៈកម្មាធិការ​គ្រប់គ្រង​សេវា​សុខាភិបាល​ថ្នាក់​ខេត្តបន្ទាយមានជ័យ​លើ​ការលុបបំបាត់​ឱសថ​ក្លែងក្លាយ​និង​ផលិតផល​គ្រឿងសម្អាង​គ្មាន​គុណភាព​។​

​លោក​វេជ្ជបណ្ឌិត កែវ សុ​ភ័​ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៨ ខែ កុម្ភៈ​ឆ្នាំ​២០២០​បាន​និយាយថា​៖​មន្ត្រី​ជំនាញ​និង​មន្ត្រី​ពាក់ព័ន្ធ​ពង្រឹង​ការគ្រប់គ្រង​ច្បាប់​សុខាភិបាល​និង​លុបបំបាត់​សេវា​សុខាភិបាល​ឯកជន​ខុសច្បាប់​។​ត្រូវ​លុបបំបាត់​ឱសថ​ក្លែងក្លាយ​លុបបំបាត់​នូវ​ការប្រកប​អាជីវកម្ម​ឱសថ​ឯកជន​ខុសច្បាប់ និង​ឱសថ​ក្លែងក្លាយ ។​

​ផលិតផល​គ្រឿងសម្អាង​ដែល​គ្មាន​គុណភាព​ត្រូវ​អនុវត្តតាម​វិធានការ​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​ចំពោះ​ការប្រកប​អាជីវកម្ម​ឱសថ​ឯកជន​ខុសច្បាប់​ជំរុញឱ្យមាន​ការចូលរួម​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការជួយ​ទប់ស្កាត់​ចរាចរ​ឱសថ​ខុសច្បាប់​ការផ្សព្វផ្សាយ​ព័ត៌មាន​ខុសច្បាប់​ជាដើម​។​
​លោក​បាន​បន្តថា​៖​បញ្ហា​ប្រឈម​ខ្លាំង​គឺ​ខ្វះ​បុគ្គលិក​សម្រាប់​អនុវត្ត​ការងារ​សេវា​ឱសថ​ឯកជន​នៅតាម​តំបន់​ដាច់ស្រយាល​មាន​លក់​ឱសថ​តិចតួច​ណាស់​។​ហានិភ័យ​ខ្លាំង​គឺ​ឈ្មួញ​ដាក់លក់​ផលិតផល​គ្រឿងសម្អាង​ក្នុង​ទីផ្សារ​ហាង​ទំនើប​មួយចំនួនធំ​មិនអាច​បិទ​ប្រកាស​របស់​ក្រសួងសុខាភិបាល​។​

​លោកស្រី​ប៉ុក​ណា​ឌី​អភិ​បា​លេង​ខេត្តបន្ទាយមានជ័យ​បាន​ស្នើឱ្យ​គ្រូពេទ្យ​ទាំងអស់​ខិតខំ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អប្រសើរ​និង​យកចិត្ត​ទុក្ខ​ដាក់​ពិនិត្យ​ព្យាបាល​ជំងឺ​ត្រូវមាន​ការទទួលខុសត្រូវ​ចំពោះ​អ្នកជំងឺ​ត្រូវ​ចេះ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​ឱ្យបាន​ល្អ​។​កែប្រែ​ឥរិយាបថ​ទន់ភ្លន់​សុភាពរាបសារ​រួសរាយ​រាក់ទាក់ ជាមួយ​អ្នកជំងឺ​ឱ្យខាងតែបាន ។​

​ខិតខំ​អភិវឌ្ឍន៍​សមត្ថភាព​ឱ្យទាន់​សម័យ​ជឿនលឿន​រក្សា​សាមគ្គីភាព​ផ្ទៃ​ក្នង​ឱ្យ​បានល្អ​កុំ​ទុក​អ្នកជំងឺ​ចោល​និង​ត្រូវបញ្ជូន​គាត់​ទៅ​កន្លែង​ដែលមាន​លទ្ធភាព​ព្យាបាល​ខ្ពស់ជាង​យើង​ក្នុងករណី​ដែល​គ្រូពេទ្យ​គ្មាន​លទ្ធភាព​ព្យាបាល​។​ត្រូវ យកចិត្តទុកដាក់​ពិនិត្យ​ព្យាបាល​កម្មករ កម្ម​ការី​នី​៕S/

​រូបថត​៖​គណៈ​គ្រប់គ្រង​សេវា​សុខាភិបាល​ថ្នាក់​ខេត្ត​ផ្តោតលើ​ការលុបបំបាត់​ឱសថ​ក្លែងក្លាយ​និង​ផលិតផល​គ្រឿងសម្អាង​គ្មាន​គុណភាព (​រូប​៖ ភ្នំ​ស្វាយ​)​