ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី​ជា​ស៊ីណា​ឃួ​ង​ស្រេង​កាលពី​ថ្ងៃទី​២៩​កុម្ភៈ​ឆ្នាំ​២០២០​បាន​អញ្ជើញ​ក្នុង​វិធី​អប់រំ​សុខភាព​មាត់​ធ្មេញ​និង​ពិនិត្យ​មាត់​ធ្មេញ​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេដ​ល់​សិស្សានុសិស្ស​។​ពិធី​នេះ​បាន​ធ្វើឡើង​នៅក្នុង​សាលាបឋមសិក្សា​ភូមិធំ​ក្នុង​សង្កាត់​ពញា​ពន់​ខណ្ឌ​ព្រែក​ព្នៅ​។​កុមារ​ដែល​មក​ទទួល​នៅក្នុង​កម្មវិធី​អប់រំ​សុខភាព​មាត់​ធ្មេញ​និង​ការពិនិត្យ​មាត់​ធ្មេញ​នេះ​មាន​ចំនួន​៥០០​នាក់​។​

លោក​ឃួ​ង​ស្រេង​ក៏បាន​ធ្វើការ​ណែនាំ​ឱ្យ​ក្មួយ​សិក្សា​ទាំងអស់​ត្រូវតែ​យកចិត្តទុកដាក់​លើ​បញ្ហា​សុខភាព​ដោយ​ត្រូវ​ងូតទឹក​ដុសធ្មេញ​លាង​សម្អាត​រាងកាយ​ឱ្យបាន​ស្អាត​មុន​មក​សាលារៀន​។​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​រៀនសូត្រ​ឱ្យ​ក្លាយជា​សិស្ស​ល្អ​មិត្ត​ល្អ​ដោយ​ក្មួយៗ​ជា​ទំពាំង​ត្រូវ​ស្នង​ឬ​ស្សី​។​

​ក្នុងឱកាស​នោះ​ក្រៅពី​ការណែនាំ​បញ្ហា​សុខភាព​មាត់​ធ្មេញ​លោក​ឃួ​ង​ស្រេង​និង​លោកស្រី​ក៏បាន​នាំយក​អំណោយ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​និង​សម្ដេច​កិ​តិ​ព្រឹទ្ធ​ប​ណ្ឌិ​ប៊ុនរ៉ានី​ហ៊ុនសែន​មួយចំនួន​ដល់​សិក្សា​នុ​សិស្ស​ទាំង​៥០០​នាក់​នេះ​ផងដែរ​។​ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​សៀវភៅ​មួយ​ក្បាល​ប៊ិច​មួយ​ដើម​មី​៥​កញ្ចប់​ជាមួយនឹង​ថ្នាំដុសធ្មេញ​ពីរ​ប្រអប់​ផង​៕S/