ដោយ:អង្គរតូច/សៀមរាប៖ពលរដ្ឋក្នុងភូមិចំនួនបីនៃស្រុកស្វាយលើ បាននាំគ្នាតវ៉ាឱ្យមេសហគមន៍ ដោះស្រាយរឿងកុងទ័រទឹកដើរលឿនដែលត្រូវចំណាយថវិការហួសពីការប្រើប្រាស់។ការតវ៉ារបស់អ្នកភូមិធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២០នៅទីតាំងបង្ហូរទឹក(អាងទឹក)របស់សហគមន៍ស្ថិតក្នុងវត្តស្វាយលើនៃស្រុកស្វាយលើ។ពលរដ្ឋក្នុងភូមិចំនួនបីរួមមាន:ភូមិជប់លើ,ជប់ក្រោម,និងភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ។

លោកអ៊ុង សេងហង្ស ពលរដ្ឋក្នុងចំណោមអ្នកតវ៉ា បានលើកឡើងថា ការភ្ជាប់បណ្តាញទឹកសម្រាប់ ពលរដ្ឋពួកគាត់ប្រើប្រាស់នេះបានចំណាយប្រាក់ពី១៤ម៉ឺនដល់១៩ម៉ឺនរៀលក្នុងមួយគ្រួសារ។ចំណែកការប្រើប្រចាំខែ គីត្រូវចំណាយប្រាក់ច្រើនហួសពីការប្រើប្រាស់។ លោកបន្តថា ពេលខ្លះទឹកចេញតិចតួច តែកុងទ័រដើ រលឿន និងពេលខ្លះមិនបានបើកផង ក៍កុងទ័រដើរដែរ។

ក្រៅពីនោះទឹកដែលពួកគាត់ប្រើពេលខ្លះទៅជារមាស់ក្រោយពេលប្រើ។ពលរដ្ឋដដែលអោយដឹងទៀតថាក្រោយពេលមានបញ្ហាបែបនេះរកអ្នកដោះស្រាយគ្មានព្រោះមិមដឹងមួយណាប្រធានសហគមន៍ពិតប្រាកដហើយសហគមន៍នេះមានឈ្មោះអ្វី?អ្នកខ្លះថាឈ្មោះជឹមហ៊ាបជាមេភូមិផងជាប្រធានសហគមន៍ផង។
ឯអ្នកខ្លះថាឈ្មោះជឹមហ៊ាបជាមេភូមិនិងជាចៅអធិការវត្តប៉ុណ្ណោះគឺមិនមែនប្រធានសហគមន៍ប្រើប្រាស់ទឹកនេះឡើយ។ចំណុចទាំងនេះហើយដែលបង្ខំអោយពួកគាត់នាំគ្នាតវ៉ាដើម្បីរកដំណោះស្រាយរឿងកុងទ័រដើរលឿន។ម្យ៉ាងវិញទៀតក៏ចង់ដឹងច្បាស់ថាតើអ្នកណាជាប្រធានសហគមន៍ពិតប្រាដក។ជុំវិញករណីនេះលោកជឹមហ៊ាបមេភូមិស្វាយលើមិនអាចសុំការបកស្រាយបានទេដោយទូរស័ព្ទមិនអាចទំនាក់ទំនងហៅចូលបាន។

ចំណែកលោកអៀងពិសិដ្ឋអភិបាលស្រុកស្វាយលើបានថ្លែងតាមទូរស័ព្ទថាលោកបានទទួលព័ត៌មានហើយករណីតវ៉ាខាងលើលោកនឹងចុះទៅដោះស្រាយជូនពួកគាត់។តែនៅមិនទាន់ដឹងច្បាស់ថាមានរឿងអ្វីផ្សេងទៀតនោះទេ។លោកបន្តថាតាមពិតសហគមន៍នេះមិនទាន់មានច្បាប់មិនទាន់មានប្រធានពិតប្រាកដហើយក៏មិនទាន់មានឈ្មោះដាក់នោះដែរ។ព្រោះកន្លងមកពលរដ្ឋបានផ្តោតលើតែមេភូមិដោយចាត់ទុកថា ជាប្រធានសហគមន៍។

លោកអភិបាលស្រុកឱ្យដឹងទៀតថាកាលពីឆ្នាំ២០១៣អង្គការសិលាបានចុះទៅណែនាំនិងជួយខាងបច្ចេកទេសអោយពលរដ្ឋមានលទ្ធភាពយកទឹកពីទីតាំងខាងលើមកប្រើប្រាស់បាន។តែក្រោយកម្មវិធីអង្គការសិលាចប់ពលរដ្ឋនិងអាជ្ញាធរភូមិរួមគ្នាបន្តធ្វើដោយគ្រោងបង្កើតជាសហគមន៍។ប៉ុន្តែមិនទាន់មានឈ្មោះសហគមន៍ទេព្រោះមិនទាន់មានច្បាប់។

លោកអភិបាលបញ្ជាក់ថាក្នុងករណីពករដ្ឋតវ៉ានេះលោកនិងចុះទៅដោះស្រាយហើយសុំច្បាប់ដើម្បីបង្កើតសហគមន៍រួមទាំងសហគារជាមួយជំនាញដើម្បីបានទឹកជូនពលរដ្ឋប្រើប្រាស់ដោយមានការកំចាត់មេរោគតាមស្តង់ដា៕S/