ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​លោក​ម៉ៅ​ហ៊​ត​មេបញ្ជាការរង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​មោង​ឬ​ស្សី​បានឱ្យដឹងថា​កាលពី​យប់​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅលើ​ផ្លូវជាតិ​៥​ត្រង់ចំណុច​ក្រុមទី​១១.​ភូមិ​កកោះ​ឃុំ​កកោះ​ស្រុក​មោងឫស្សី​ខេត្តបាត់ដំបង​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​១​កើតឡើង​រវាង​អ្នក​ថ្មើរជើង​និង​ថ​យន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​បើកបរ​ទិសដៅ​ពី​ភ្នំពេញ​ទៅ​បាត់ដំបង​។​

​មកដល់​ចំនុច​ខាងលើ​បាន​បុក​អ្នក​ថ្មើ​ជើង​ម្នាក់​ឈ្មោះ​រ៉​ន​នុត​ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ​រស់នៅ​ភូមិ​កកោះ​ឃុំ​កកោះ​ស្រុក​មោងឫស្សី​បណ្ដាលឱ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​ចំពោះ​មូលហេតុ​ដោយសារ​ជនរងគ្រោះ​ផឹកស្រា​ស្រវឹង​ជោកជាំ​ហើយ​ដើរ​ឆ្លងផ្លូវ​ពេលយប់​ដោយ​មិនបាន​មើល​ឆ្វេង​ស្តាំ​។​ចំណែក​អ្នកបើក​បរបាន​បើក​រត់គេចខ្លួន​បាត់​ដោយ​បន្សល់ទុក​សាកសព​ស្ត្រី​ម្នាក់​នៅ​កន្លែងកើតហេតុ​៕S/