ដោយ​:​ម៉ា​រ៉ា​/​ភ្នំពេញ​៖​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​ម៉ូតូ​កង់​បី​ពីក្រោយ​បណ្ដាលឱ្យ​ដួលសន្លប់​រងរបួស​ធ្ងន់​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃទី​២៩​ខែកុម្ភៈ​ឆ្នាំ​២០២០​ស្ថិតនៅ​ចំណុច​ស្តុ​ប​សេះ​មាស​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង​កែង​នឹង​ផ្លូវ ៣០ ម៉ែត្រ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី ២ ខណ្ឌមានជ័យ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​បាន​យក​ម៉ូតូ​ជាន់​រងគ្រោះ​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣​បណ្ដោះអាសន្ន​រង់ចាំ​ទុក​ប្រគល់ជូន​សាច់ញាតិ​វិញ​៕S/​