ដោយ:ម៉ារ៉ា/ភ្នំពេញ៖បុរសម្នាក់បានស្លាប់នៅនឹងកន្លែងនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូឌុបគ្នាត្រូវរថយន្តកាមរីឆ្លាមបុកពីក្រោយពេញទំហឹងរុញទៅផ្ទប់និងរថយន្តសណ្តោងធុនធំកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០២០នៅចំណុចមុខមន្ទីពេទ្យសម្រាកព្យាបាលឯករាជ្យតាមបណ្ដោយផ្លូវវ៉េងស្រេងក្នុងសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាម៉ូតូម៉ាកស្កុបពីពណ៌កណ្ដុរប្រមេះពាក់ស្លាកលេខភ្នំពេញ1HK8418។ក៏មានរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាមពណ៌ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2K3600មកពីក្រោយបុកម៉ូតូពេញទំហឹងបណ្ដាលឱ្យរុញទៅផ្ទប់នឹងរថយន្តមួយគ្រឿងទៀត។បណ្ដាលឱ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់។ចំណែកអ្នកបើកបររថយន្តទាំងគ្រឿងបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់៕S/