ដោយ: ដេប៉ូ / ភ្នំពេញ: ក្រុមហ៊ុន សែលកាត នឹងរៀបចំកម្មវិធី Super Data Race ប្រចាំឆ្នាំ២០២០ ជាលើកដំបូង នៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ នាថ្ងៃនេះ ។

កម្មវិធី Data Races បានបង្ហាញវត្តមាន ជាលើកដំបូងក្នុងឆ្នាំ២០២០ ហើយនេះគឺជាលើកទី៨ហើយ ដែលក្រុមហ៊ុន សែលកាត បានរៀបចំកម្មវិធីប្រណាំងប្រជែង ដ៏មានប្រជាប្រិយភាពមួយនេះឡើង។
បើតាមតំណាងក្រុមហ៊ុនមួយនេះបានឱ្យដឹងថា កម្មវិធីសម្រាប់ឆ្នាំ២០២០នេះ នឹងកាន់តែអស្ចារ្យជាងឆ្នាំកន្លងទៅ ដោយយុវជនមកពីបណ្តាខេត្តផ្សេងៗ ក៏អាចចូលរួមប្រណាំងប្រជែង នៅក្នុងព្រឹត្តិការណ៍នេះ បានផងដែរ។សម្រាប់ឆ្នាំនេះដែរគេជឿជាក់ថានឹងកាន់តែអធិកអធមអស្ចារ្យ ហើយការប្រណាំងប្រជែង ដើម្បីឈ្នះរង្វាន់វិញ ក៏កាន់តែស្វិតស្វាញដូចគ្នា។ រង្វាន់សម្រាប់អ្នក ឈ្នះមានដូចជា iPhone 11 Pro, Apple Watch, Ipad, Airpods, JBL Go និងគម្រោងផ្តល់ទិន្នន័យ និងបញ្ចូលទឹកប្រាក់ដោយឥតគិតថ្លៃ។

គួរបញ្ជាក់ថាSuper Data Race គឺជាកម្មវិធីហ្គេមលេង លើទូរស័ព្ទចល័តដ៏ពេញនិយមបំផុត ដែលត្រូវបង្កើតឡើង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ របស់យុវជន ក៏ដូចជាអនុញ្ញាត ឲ្យពួកគេទទួលបាននូវបទពិសោធន៍ពិតប្រាកដ នៃការប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿនបំផុត នៅលើបណ្តាញ 4GLTE ដែលជាបណ្តាញលឿនជាងគេបំផុត នៅក្នុង ប្រទេសកម្ពុជា៕ ល