តំបន់​រមណីយដ្ឋាន​អង្គរ​គួរតែ​តំបន់​ស្អាត​គ្មាន​សំរាម​និង​បំពុល​ដោយ​ប្លា​ស្ទិ​ក​

ដោយ​: សៀមរាប / ភ្នំពេញ​: ការបដិសេធ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ដូចជា ថង់​យួរដៃ ដប​ទឹកបរិសុទ្ធ ជាដើម​នេះ វា​ជួយ​ឱ្យ​បរិស្ថាន​ស្អាត គ្មាន​ការបំពុល​ដោយ​សំរាម​ប្លា​ស្ទិ​ក ខណៈ​សំណល់​ផ្នែក​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​បំពុល​ដល់​បរិស្ថាន ដោយសារតែ​វា​ត្រូវការ​ពេលវេលា​ជាច្រើន​រយ​ឆ្នាំ​ដើម្បី​ធ្វើការ​បំបែក​ធាតុ ឬ​រលួយ​នៅលើ​ផែនដី​។​នេះ​ជាការ​លើកឡើង​របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​។​

​ថ្លែង​បញ្ជាក់​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​អនុវត្ត​គម្រោង​ថែរក្សា​បរិស្ថាន ដែល​ត្រូវបាន​ដាក់ឈ្មោះថា «​គម្រោង អ​(R)» និង​ចែក​ដប​ទឹក​ដល់​សិស្សសាលា​នៅ​វិទ្យាល័យ បន្ទាយស្រី ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ដប​ទឹក​ប្លា​ស្ទិ​ក នា​រសៀល​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០​លោក នេត្រ ភក្ត្រា​បាន​បញ្ជាក់ថា តំបន់​រមណីយដ្ឋាន​អង្គរ គឺជា​ទីតាំង​រមណីយដ្ឋាន​ដ៏​ល្បី​ដែលមាន​ទេសចរ​គ្រប់​ជាតិ​សាសន៍​ចូលទៅ​ទស្សនា ដែល​ការណ៍​នេះ​ទាមទារ​នូវ​បរិស្ថាន​ស្អាត គ្មាន​ការបំពុល​ដោយ​សំណល់​ប្លា​ស្ទិ​ក​។​

​លោក​រដ្ឋលេខាធិការ​បា​ន​ឱ្យដឹង​បន្ថែមថា​”​តាមរយៈ​នេះហើយ​ទើប​រាជរដ្ឋាភិបាល បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​ការប្រើប្រាស់​ដប​ប្លា​ស្ទិ​ក និង​ថង់​ប្លា​ស្ទិ​ក តាមរយៈ​ការនាំយក​ថង់​ប្លា​ស្ទិ​ក​មកប្រើប្រាស់​វិញ​ឬ​ប្រើប្រាស់​វត្ថុ​ជំនួស​ប្លា​ស្ទិ​ក ឬ​បញ្ចូល​ទំនិញ​ក្នុង​ថង់​តែមួយ បន្ទាប់​ពិនិត្យឃើញថា ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ច្រើនពេក នាំ​ដល់​ការបំពុល​បរិស្ថាន​ដូចជា​៖ មាន​សំរាម​ថង់​ប្លា​ស្ទិ​ក​នៅតាម​ដងផ្លូវ និង​ក្នុង​ទឹកស្ទឹង​ទន្លេ ការបង្ក​ផលប៉ះពាល់​សុខភាព​របស់​មនុស្ស និង​វិស័យ​ទេសចរណ៍ ខណៈពេល​ប្លា​ស្ទិ​កក​ប់​ក្នុង​ដី​យូរ​ឆ្នាំទៅ​វា​នឹង​រលាយ​សា​ធាតុ​បន្តិច​ម្តងៗ ហើយ​សារ​ធាតុគីមី​មួយចំនួន​នឹង​សាយភាយ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​មនុស្ស និង​សត្វ​”​។​

​ទាក់ទិន​ទៅនឹង​រឿងនេះ​ដែរ លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​តែម្តង​ហើយ​បោះចោល​គឺ​ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវ​កែប្រែ​ទម្លាប់​ដោយ​រួមគ្នា​កាត់បន្ថយ​ប្លា​ស្ទិ​ក ព្រោះ​សំណល់​ប្លា​ស្ទិ​ក គឺជា​បញ្ហា​គំរាមកំហែង​ចម្បង​ចំពោះ​ប្រព័ន្ធ​អេកូឡូស៊ី និង​ការអភិវឌ្ឍ​មនុស្ស​ទូទាំង​ពិភពលោក និង​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក Aviv Palti ស្ថាបនិក​មកពី​ប្រទេស​អូស្ត្រាលី ដែល​បាន​បង្កើត​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា នៅ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ដប​ទឹក​ធ្វើ​ពី​អា​លុយ​មី​ញ៉ូ​ប​ចំនួន​៤០.០០០​ដប​ត្រូវបាន​ចែកចាយ​ដល់​សិស្ស និង​លោកគ្រូ អ្នកគ្រូ​នៅ​អនុវិទ្យាល័យ និង​វិទ្យាល័យ​ប្រមាណ​៥៦ នៅ​ជុំវិញ​ទី​រួម​ខេត្ត​សៀម​រា ក្នុង​រយៈពេល​២​ឆ្នាំ​ទៅមុខ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​ប្រធានរដ្ឋសភា​កម្ព...

ដោយៈ​ស្រីនាថ​,​សុផល​/​ភ្ន...

ពិតជា​ស្ចា​រ្យ​មែន​! អតិ...

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ប...

ដំរី​ឈ្មោល​ខា​វ៉ាន់​ពី​ប៉...

ដោយ​: ដេប៉ូ / ភ្នំពេញ​: ស...

ក្រុម​ឧ​ទ្យា​នុ​រក្ស ប្រទ...

ដោយៈ ទេព មង្គល / ភ្នំពេញៈ...