Home ព័ត៌មានជាតិ សង្គម ប្រធាន​ក្រុមក...

ប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​បាត់ដំបង​: “​ចៅសង្កាត់​មួយចំនួន​ជាប់រវល់​ខ្លាំងពេក ខ្លាច​គេ​ស៊ី​ញ៉េ​ជំនួស​មិនសូវ​ចុះ​មូលដ្ឋាន​ទេ​”

ដោយ​: ប៊ុន​ណាត / បាត់ដំបង​: នៅ​ទីស្នាក់ការ​គណបក្ស​ក្រុង​បាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០២០ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំខែ​កុម្ភៈ និង​ទិសដៅ​អនុវត្ត​បន្ត លោក ងិន ឃ​ន សមាជិក​គណ់កម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​បាត់ដំបង បាន​មានប្រសាសន៍ថា “​ចៅសង្កាត់​មួយចំនួន​ជាប់រវល់​ខ្លាំងពេក ខ្លាច​គេ​ស៊ី​ញ៉េ​ជំនួស​មិនសូវ​ចុះ​មូលដ្ឋាន​ទេ​”​។​

​លោក​ប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​បាត់ដំបង​បាន​ណែនាំ​ឲ្យ​មន្ត្រី​ចុះ​តាម​ខ្នង​ផ្ទះ ក្នុង​គោលបំណង​ចង់ដឹង​ពី​សុខទុក្ខ​របស់​សមាជិក​បក្ស​ណាខ្លះ​ជួប​ការខ្វះខាត ជួប​បញ្ហា​ប្រឈម​អ្វីខ្លះ​? បើ​គាត់​ជួប​ការលំបាក​ជួប​ការខ្វះខាត​អាចជួយ​គាត់​បាន​ភ្លាមៗ ពិសេស​ត្រូវ​លើកទឹកចិត្ត​គាត់​ឲ្យ​នៅតែមាន​ការជឿជាក់​មក​លើ​គណបក្ស គឺ​មានន័យថា “​ថែរក្សា​សមាជិក​ចាស់ កសាង​សមាជិក​ថ្មី​”​។ នៅ​ក្រុង​បាត់ដំបង​មាន​សមាជិក​ចាស់​ជាង​៥​ម៉ឺន​នាក់ ដូច្នេះ​ត្រូវ​ថែរក្សា​ឲ្យ​បាន​តួលេខ​នេះ និង​ត្រូវ​ជ្រើសរើស​សមាជិក​ថ្មី​បន្ថែមទៀត​។​

​ប្រធាន​ក្រុមការងារ​បាន​បន្ទោស​ថា ថ្មីៗ​នេះ​មិនសូវ​ឃើញ​មាន​ចៅសង្កាត់​ចុះ​មូលដ្ឋាន​តាម​ខ្នង​ផ្ទះ​ទេ ដោយសារ​គាត់​ជាប់រវល់​ខ្លាំងពេក​ជាប់​ស៊ី​ញ៉េ​ឯកសារ ហើយ​ខ្លាច​គេ​ស៊ី​ញ៉េ​ជំនួស​។ ចំពោះ​អ្នកណា​ដែល​មិន​យកចិត្តទុកដាក់​ចុះ​មូលដ្ឋាន​ទេ ត្រូវ​ដកចេញ​ហើយ​ដាក់​អ្នក​ដែល​សកម្ម​ចុះ​មូលដ្ឋាន​ជំនួស​វិញ​។ តាម​សង្កាត់​នីមួយៗ​ត្រូ​មានការ​ប្រឡងប្រណាំង ដើម្បី​ជ្រើសរើស​អ្នក​ដែលមាន​ស្នាដៃ​លេខ​១ ដល់​លេខ​៣ ដោយមាន​ផ្តល់រ​ង្វាន់​ជូន​ជាការ​លើកទឹកចិត្ត​ដល់​អ្នក​ដែល​ខិតខំ​ធ្វើ​ការងារ​។​

​ចូលរួម​ក្នុង​ពិធី​នេះដែរ មាន​លោក សៀង ស៊ុត​ថង តំណាងរាស្ត្រ​ម​ណ្ឌ​បាត់ដំបង លោក ឡេង ប៉េងឡុង ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​វត្ត​គរ និង​សង្កាត់​អូរ​ម៉ា​ល់ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលក្រុង​បា៎​ដំបង ព្រមទាំង​ក្រុមការងារ​ចុះជួយ​សង្កាត់​ទាំង​១០ ចៅសង្កាត់​ក្រុមប្រឹក្សា​សង្កាត់ និង​ក្រុមយុវជន​សកម្ម​សរុប​ជាង​១០០​នាក់ ហើយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​កំដរដៃ​២​ម៉ឺន​រៀល​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឆក់​បានសម្រេច​ហើយ តែ​រត់​...

ដោយ​: គ្រញូង / បាត់ដំបង​:...

មួយ​ថ្ងៃ​ឆ្លង​ជាង​២២​ម៉ឺន...

​ប្រែ​សម្រួលៈ វាសនា​/​វ៉ា...

យុវជន​ម្នាក់ បើក​ម៉ូតូ មក...

ដោយៈ សុខ​សុ​ភ័​ណ្ឌ​/កំពង់...

អ្នកជំងឺ​កូវី​ដ​១៩​សញ្ជាត...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...