Home ព័ត៌មានអន្តរជាតិ អាម៉េរិក​មាន​...

អាម៉េរិក​មាន​អ្នកស្លាប់​ដោយ​កូរ៉ូណា​វីរុស​ម្នាក់​លើកដំបូង

​អាម៉េរិក​កាលពី​ថ្ងៃ​សៅរ៍​ទី​២៩​កុម្ភៈ​បាន​ចាប់ផ្តើម​ចាត់​រឹតត្បិត​ការធ្វើដំណើរ​ចូលមក​ពី​បណ្តា​ប្រទេស​កើត​កូរ៉ូណា​វីរុស ដោយ​បង្កើន​ការ​រឹតត្បិត​លើ​អ៊ីរ៉ង់ និង​បង្កើន​​ការព្រមាន​អំពី​ការធ្វើដំណើរ​ទៅ​កាន់​តំបន់​មួយចំនួន​នៅ​កូរ៉េ​ខាងត្បូង​និង​អ៊ីតាលី នៅពេល​រដ្ឋ​វ៉ាស៊ីនតោន​បាន​ក្លាយជា​កន្លែង​ដំបូង​នៅ​អាម៉េរិក​ដែលមាន​​មនុស្ស​ស្លាប់​ដោយ​វីរុស​នេះ​។​

​ជនរងគ្រោះ​ដល់​ជីវិត​នេះ​ជា​បុរស​វ័យ​៥០​ឆ្នាំ​ប្លាយ​ដែល​មិន​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កើត​ជម្ងឺ​Covid-19​ឬ​ទាក់ទង​ជាមួយ​អ្នក​ជម្ងឺ​Covid-19​ផ្សេង​​ទៀត​ទេ​។​មុន​នេះ​ប្រធានាធិបតី​អាម៉េរិក បាន​និយាយថា​អ្នក​ជម្ងឺ​បាត់បង់​ជីវិត​ជា​ស្ត្រី​ម្នាក់​។​

​ជម្ងឺ​ផ្លូវដង្ហើម​ដែល​មាន​ឈ្មោះ​ផ្លូវការ​ថា​Covid-19​នេះ ឥឡូវ​ចាប់ផ្តើម​ឆ្លង​រាលដាល​ក្នុង​សហគមន៍​នៅ​អាម៉េរិក​។​ការឆ្លង​៣​ករណី​ទៀត​ត្រូវ​បាន​បញ្ជាក់​នៅ​ប៉ុន្មាន​​ថ្ងៃនេះ​នៅ​រដ្ឋ​កាលីហ្វ័​រញ៉ា វ៉ាស៊ីនតោន​និង​អូ​រី​ហ្គឹ​ន ដោយ​ពួកគេ​សុទ្ធ​តែ​មិន​បាន​ទាក់ទង​ឬ​ប៉ះពាល់​អ្នក​ជម្ងឺ​ទេ ឬ​ក៏​មិន​បាន​ធ្វើដំណើរ​ទៅកាន់​កន្លែង​ផ្ទុះ​ជម្ងឺ​នេះ​​ឡើយ​។​

​អាម៉េរិក​ឥឡូវ​មាន​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​៦៨​ករណី រួមមាន​៤៧​ករណី​ជា​មនុស្ស​បញ្ជូន​មក​ពី​ក្រុង​វូ​ហាន ប្រទេស​ចិន​និង​ពី​នាវា​Diamond Princess នៅ​ជប៉ុន​៕​ប្រែ​​សម្រួល​៖​វាសនា​

ប្រធានាធិបតី​ត្រាំ​និយាយថា ការឆ្លង​បន្ថែមទៀត​នឹង​កើតមាន តែ​ការ​ប្រឈម​ចំពោះ​ជនជាតិ​អាម៉េរិក​នៅ​ទាប​ទេ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...