​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ការធ្វើអត្តឃាត​សម្លាប់ខ្លួន​ពិតជា​មិន​ពិបាក​ឡើយ​តែ​អ្នក​ដែល​រង​ទុក្ខសោក​សង្រេង​គឺ​ឪពុកម្តាយ​,​ប្រពន្ធ​កូន​ឯណោះ​វិញ​ទេ​។​ករណី​ធ្វើអត្តឃាត​ពីរ​ផ្សេងគ្នា​នៅ​ភូមិ​ឃុំ​ខុសគ្នា​តែ​ស្រុក​ខេត្ត​ជាមួយគ្នា​និង​ម្នាក់​ជា​ទាហាន​ម្នាក់ទៀត​ជា​រាស្ត្រ​។​យុវជន​ទី​១​បញ្ចប់ជីវិត​ដោយសារ​ចងក​.​នឹង​ខ្សែ​គោ​ដោយ​ខឹង​ឪពុក​ស្តីបន្ទោស​ពី​រឿង​ឈ្លោះប្រកែក​គ្នា​ជាមួយ​បងប្អូន​។​

​ជន​អត្តឃាត​ទី​១​បានកើត​ឡើង​នៅក្នុង​ភូមិ​របុញ​ឃុំ​មរកត​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០២០​។​គេ​មានឈ្មោះ​ផល​ភាគ​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​មុខរបរ​កសិករ​រស់នៅ​ក្នុងបន្ទុក​គ្រួសារ ស្នាក់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​ជន​អត្តឃាត​ទី​២​ឈ្មោះ​សុខ​ផាត់​យុទ្ធ​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ធ្វើ​កងទ័ព​ស៊ើប​ការ​កងពលតូច​លេខ​៩​រស់នៅ​ភូមិ​រុងរឿង​១​ឃុំ​ទឹក​ក្រហម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​មូលហេតុ​ខឹង​ម្ដាយ​តាម​ហៅ​ពី​កន្លែង​ច្រៀង​ខារ៉ាអូខេ​បាន​យក​កាំភ្លើង​អាកា​បាញ់​ចំ​ពីក្រោម​ចង្កា​ធ្លាយ​ក្បាល​ទៅខាង​លើ​បណ្តាលឱ្យ​ស្លាប់​ភ្លាម​កាលពី​ថ្ងៃទី​២៩​ខែកុម្ភៈ​ឆ្នាំ​២០២០​។
​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា​ជន​អត្តឃាត​ទាំងពីរ​នាក់​ត្រូវបាន​ផ្នែក​ជំនាញ​នគរបាល​ស្រុក​,​នាយប៉ុស្តិ៍ ដឺ​បេ​L9​គ្រូពេទ្យ​,​សមាជិក​ភូមិ​ឃុំ​,​និង​ក្រុមគ្រួសារ​សព​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ឃើញថា​ការស្លាប់​ពិតជា​កើតឡើង​ដោយ​ធ្វើអត្តឃាត​ខ្លួនឯង​មែន​៕S/