ថៃបានរាយការណ៍អ្នកស្លាប់ដោយកូរ៉ូណាវីរុសថ្មីលើកដំបូង នេះបើតាមមន្ត្រីសុខាភិបាលក្នុងស្រុកបានប្រកាសកាលពីថ្ងៃអាទិត្យទី០១មីនា។
អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជម្ងឺលោក ស៊ូវ៉ានឆៃ វ៉ាតតាណាយីងចារើន បាននិយាយក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃអាទិត្យថា បុគ្កលិកលក់ដូរ ដែលក៏កើតជម្ងឺគ្រុនឈាមផងដែរ បានស្លាប់ដោយកូរ៉ូណាវីរុសនៅជាយក្រុងបាងកក។
ថៃមានអ្នកឆ្លងកូរ៉ូណាវីរុសចំនួន៤២នាក់ចាប់តាំងពីខែមករាមកតែ៣០នាក់បានជាចេញទៅផ្ទះ ហើយនៅសល់តែ១១នាក់ទេដែលកំពុងត្រូវព្យាបាលនៅមន្ទីរពេទ្យ៕