
ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺៈរថយន្តនិងម៉ូតូបានបុកទង្គិចគ្នាបណ្តាលឲ្យស្ត្រីជាអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងតាមបណ្តោយផ្លូវជាតិលេខ៥១ចន្លោះគីឡូម៉ែត្រលេខ១៣និង១៤ត្រងចំណុចភូមិស្តុកស្តៅឃុំក្សេមក្សាន្តស្រុកឧដុង្គខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី១ខែមីនាឆ្នាំ២០២០។
មន្ត្រីនគរបាលស្រុកឧដុង្គបានឲ្យដឹងថាដំបូងរថយន្តSCANIAក្បាលពណ៌សលាយផ្ទៃមេឃពាក់ផ្លាកលេខកំពង់ចាម 3A. 8014 សណ្តោងរ៉ឺម៉ក ពណ៌ខៀវពាក់ផ្លាកលេខកំពង់ចាម 4A. O358។អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់ស្រមោល)បើកបរពីជើងទៅត្បូង លុះទៅដល់ចំណុចខាងលើបានបុកម៉ូតូម៉ាក ហុងដាសេ១២៥ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GJ. 6276
បើកបរដោយឈ្មោះ ភួន ហឿន ភេទ ស្រី អាយុ ៣៨ ឆ្នាំ រស់នៅភូមិស្តុកឈូក ឃុំទំនប់ធំ ស្រុកពញាឭ ខេត្តកណ្តាល ដែលធ្វើដំណើរចេញពីផ្លូវលំភូមិស្តុកឈូកឡើងមកលើផ្លូវជាតិលេខ ៥១បត់ទៅខាងត្បូង បណ្តាលឲ្យរថយន្តខាងលើបុកកិនស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង៕សរន
