យុវជន​ពីរ​នាក់​ត្រូវបាន​ចាប់ខ្លួន​ត្រូវ​បញ្ជូនទៅ​តុលាការ​

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​នៅ​រសៀល​ថ្ងៃទី​១​ខែមីនា​នេះ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​ជា​យុវជន​ពីរ​នាក់​ទៅ​តុលាការ​(​ម្នាក់​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពីបទ​ជូ​ញ​ដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​)​។​
​ជនសង្ស័យ​ឈ្មោះ​យួ​ម ជាតិ​អាយុ​២០​ឆ្នាំ​នៅ​ភូ​មិច​ខ្នាច​អម្ពរ​ឃុំ​ព្រែកជីក​ស្រុក​រុក្ខ​គី​រី​និង​ឈ្មោះ​សេង ស៊ី​ឡុង​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​នៅ​ភូមិ​គារ​៣​ឃុំ​គារ​ស្រុក​មោង​ឬ​ស្សី​(​ជននេះ​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ឃុំខ្លួន​ពីបទ​ជូ​ញ​ដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​ប្រ​ព្តឹ​ត្ត​នៅ​ចំណុច​ភូមិ​គារ​៣​ជុំ​គារ​ស្រុក​មោង​ឬ​ស្សី​កាលពី​ថ្ងៃទី​២៨​ខែមេសា​ឆ្នាំ​២០១៩)​។​ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ចំនួន​៥​ថង់​ទម្ងន់​១,៩១​ក្រាម​,​ទូរស័ព្ទដៃ​មួយគ្រឿង​,​កាបូប​លុយ​មួយ​ដែកកេះ​២​និង​អំពូល​ទែ​រ​ម៉ូ​ម៉ែត្រ​កែឆ្នៃ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​ចំនួន​មួយ​។​
លោក​សុខ​និមល​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទាំងពីរ​នាក់​ត្រូវបាន​ការិយាល័យ​ជំនាញ​បញ្ជូនទៅ​តុលាការខេត្ត​ចាត់ការ​តាម​នីតិវិធី​៕សរន