ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖នៅស្រុកជាំក្សាន្តខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី១ខែមីនាឆ្នាំ២០២០នេះមានកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២អាណត្តិទី៥នៃគណបក្សប្រជាជនកម្ពុជាស្រុកជាំក្សាន្ត។ចូលរួមមានលោកឡុងសុវណ្ណសមាជិកគណៈកម្មាធិការកណ្ដាលនិងជាអនុប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ។

លោកស្រីឌឹកសមាជិកកណៈកម្មាធិការកណ្ដាលគណៈបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះជួយស្រុក។ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រធានអនុប្រធានចុះជួយថ្នាក់ខេត្តប្រធានអនុប្រធានចុះជួយថ្នាក់ស្រុកសមាជិកក្រុមប្រឹក្សាស្រុកសមាជិកសមាជិការគណបក្សស្រុកសមាជិកសមាជិការឃុំសង្កាត់ប្រជាពលរដ្ឋប្រមាណ៧៣៥នាក់។

លោកឡុងសុវណ្ណបានបញ្ជាក់ថាតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២អាណត្តិទី៥ក៏បានពិភាក្សាអនុម័តជាឯកច្ឆ័ន្ទនូវរបាយការណ៍ស្តីពី“សភាពការណ៍ទូទៅនិងការងារគណបក្សឆ្នាំ២០១៩និងទិសដៅភារកិច្ចឆ្នាំ២០២០។ដោយអង្គសន្និបាតបានពិភាក្សានិងក្តាប់ជាប់នូវតួនាទីភារកិច្ចរបៀបរបបការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋាននិងអំពីកំណែទម្រង់ រដ្ឋបាលថ្នាក់ក្រោមជាតិ។

លោក ឡុង សុវណ្ណ បានជំរុញដល់សមាជិសមាជិការគណបក្សស្រុកទាំងអស់ត្រូវខិតខំ ពង្រឹងសមត្ថ ភាពរបស់ខ្លួនដើម្បីការងារក្នុងគណបក្សប្រជាជនកម្ពុជារបស់យើងឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត។ត្រូវគ្រប់គ្រងសមាជិករបស់ខ្លួនឱ្យបានល្អត្រូវពង្រឹកប្រមូលម្តុំគៀងគងសមាជិកថ្មីបន្ថែមទៀត៕S/
