Home ព័ត៌មានអន្តរជាតិ បារាំងបិទសារម...

បារាំងបិទសារមន្ទីរ Louvre ដ៏ល្បី ខណៈករណីឆ្លងវីរុស កូរ៉ូណាកើនឡើងនៅទ្វីបអឺរ៉ុប

សារមន្ទីរ Louvre ដ៏ល្បីល្បាញរបស់បារាំងបានបិទទ្វារកាលពីថ្ងៃអាទិត្យទី១មីនា ខណៈករណីឆ្លងវីរុសកូរ៉ូណាបានរាលដាលពាសពេញទ្វីបអឺរ៉ុប និងទ្វីបដទៃទៀត ស្របពេលចំនួនអ្នកស្លាប់ទូទាំងពិភពលោកមានជិត ៣.០០០ នាក់ និង ប្រទេសអ៊ីតាលីបានរាយការណ៍ករណីឆ្លងកើនឡើងទ្វេដងក្នុងរយៈពេល ៤៨ ម៉ោង។

បច្ចុប្បន្នវីរុសនេះបានឆ្លងដល់មនុស្សជាង ៨៨.០០០ នាក់ហើយបាន រាលដាលដល់ប្រទេសជាង ៦០ នៅជុំវិញពិភពលោក ពោលគឺហួសឆ្ងាយ ពីចំណុចកណ្តាលនៃប្រទេសចិន កន្លែងវាបានផ្ទុះឡើងជាលើកដំបូង កាលពីចុងឆ្នាំមុន។

វីរុសនេះបានអង្រួនទីផ្សារពិភពលោកនិងញ៉ាំងឱ្យរដ្ឋាភិបាលនានាចាត់វិធានការ​មិនធ្លាប់មានពីមុនមកដើម្បីប្រឹងប្រែងទប់ស្កាត់ការផ្ទុះឡើងនៃវីរុសកូរ៉ូណា ដែលអង្គការសុខភាពពិភពលោកព្រមានថាអាចនឹងក្លាយជាជំងឺរាតត្បាត។

សហរដ្ឋអាម៉េរិកនិងអូស្រ្តាលីបានកត់សម្គាល់ព្រឹត្តិការណ៍សំខាន់កាលពីចុង​សប្តាហ៍ដោយមានអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាលើកដំបូង ខណៈប្រទេស​ចិនបានរាយការណ៍ថាមានករណីឆ្លងថ្មីចំនួន ៥៧៣ ករណីកាលពីថ្ងៃអាទិត្យ ដែលជាតួលេខខ្ពស់បំផុតក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់ពីការធ្លាក់ចុះ​មួយរយៈ។

ប្រធានអង្គភាពការពារជនស៊ីវិលរបស់អ៊ីតាលីបាននិយាយកាលពីថ្ងៃអាទិត្យថា ការឆ្លងបានកើនឡើងជិតទ្វេដងក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយនៅអ៊ីតាលី ដែលជាប្រទេសរងគ្រោះខ្លាំងបំផុតនៅអឺរ៉ុប។

លោក អ៊ែនជេឡូ បូរែលលី បានថ្លែងប្រាប់សន្និសីទកាសែតថា ចាប់តាំងពី​វីរុសចាប់ផ្តើមរាលដាលមក មនុស្សចំនួន ១.៦៩៤ នាក់បានធ្វើតេស្តវិជ្ជមាន​វីរុសកូវីដ១៩។

ខណៈចំនួនករណីឆ្លងនៅក្នុងប្រទេសចិននៅតែទាបជាងការឆ្លងប្រចាំថ្ងៃដ៏ធំដែលបានរាយការណ៍អំឡុងពេលពីរសប្តាហ៍ដំបូងនៃខែកុម្ភៈនោះ វីរុសកូវីដ១៩​បានរីកសាយភាយយ៉ាងឆាប់រហ័សឆ្លងកាត់ព្រំដែន ដោយកូរ៉េខាងត្បូង អ៊ីតាលី និង អ៊ីរ៉ង់ ក្លាយជាចំណុចក្តៅបំផុតនៃការផ្ទុះឡើងនៃវីរុសកូរ៉ូណា៕ ដោយ៖ កញ្ញាដាលីស/Ha

សារមន្ទីរ Louvre នៅក្រុងប៉ារីសបានបិទកាលពីថ្ងៃអាទិត្យ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អគ្គិភ័យ​ឆេះ​អតីត​ឃ្លាំង​...

​ដោយ​:​រិ​ទ្ធ​/​ភ្នំពេញ​:...

ប្រធានាធិបតី​ចិន​ផ្ញើ​សារ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បៃ​ដិន ៖ ពលរដ្ឋ​អាម៉េរិក ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

វីរបុរស​បាល់ទាត់​អា​ហ្សង់...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...