Home ព័ត៌មានអន្តរជាតិ កាន់តែវឹកវរសម...

កាន់តែវឹកវរសម្រាប់បាល់ទាត់ Serie A ខណៈក្រឹត្យថ្មីបានដាក់ចេញដើម្បីទប់ស្កាត់វីរុសកូរ៉ូណា

បាល់ទាត់អ៊ីតាលីបានធ្លាក់ចូលក្នុងភាពច្របូកច្របល់បន្ថែមទៀតកាលពីថ្ងៃអាទិត្យទី១មីនា បន្ទាប់ពីរដ្ឋាភិបាលបានចេញក្រឹត្យថ្មីមួយ ដែលពន្យារពេលរាល់ព្រឹត្តិការណ៍កីឡាទាំងអស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយវីរុសកូរ៉ូណារហូតដល់ថ្ងៃទី ៨ ខែមីនា។

ការហាមឃាត់នេះនឹងប៉ះពាល់ដល់ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Serie A សម្រាប់ ៣ ជុំជាប់ៗគ្នា។ ការប្រកួតដែលពាក់ព័ន្ធនៅចុងសប្តាហ៍ក្រោយគឺ ៖ Atalanta ប៉ះ Lazio; Bologna ប៉ះ Juventus; Inter Milan ប៉ះ Sassuolo និង Hellas Verona ប៉ះ Napoli។

ស្ថាប័នគ្រប់គ្រងបាល់ទាត់ Serie A បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងកោះប្រជុំបន្ទាន់នៅថ្ងៃពុធខាងមុខដើម្បី “ពិនិត្យមើលផលវិបាកនៃវិធានការរបស់រដ្ឋាភិបាលទាក់ទងនឹងមេរោគកូរ៉ូណា ដែលមាននៅក្នុងបញ្ជីឈ្មោះប្រកួត”។

ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសអ៊ីតាលីបានកើនឡើងដល់ចំនួន ១.៦៩៤ នាក់ ដែលជាការកើនឡើង ៥០ ភាគរយធៀបទៅនឹងរយៈពេល ២៤ ម៉ោងមុននេះ។ មនុស្ស ៥ នាក់ទៀតដែលឆ្លងវីរុសនេះបានស្លាប់ ដោយធ្វើឱ្យចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ីតាលីកើនដល់ ៣៤ នាក់។

តំបន់ឡំបាឌី ដែលរួមបញ្ចូលទាំងទីក្រុងមីឡង់ រ៉ាប់រងជាងពាក់កណ្តាលនៃករណីវីរុសកូរ៉ូណា ខណៈតំបន់វ៉េណេតូ និងតំបន់អេមីលៀរ៉ូម៉ាញ៉ា មានករណីឆ្លង ១៥ ភាគរយ និង ១៧ ភាគរយរៀងៗខ្លួន។

តំបន់ទាំងបីបានបន្លាយពេលនៃបម្រាមលើសកម្មភាពកីឡា។ សាលារៀនក៏នឹងត្រូវបិទទ្វារយ៉ាងហោចណាស់មួយសប្តាហ៍ទៀតដែរ៕ ដោយ៖ កញ្ញាដាលីស

ស្ត្រីម្នាក់ដើរកាត់កីឡាដ្ឋាន San Siro ខណៈការប្រកួតរវាង AC Milan និង Genoa ត្រូវលើកពេលរហូតដល់ថ្ងៃទី១៣ ឧសភា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អង្គការ​រ​ហ្គូ​ដ​ណេ​បឺស​ក...

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​...

បុរស​ម្នាក់​ជិះ​កង់​ហាត់ប...

ដោយៈ ស​រិ​ទ្ធ​/​កណ្ដាលៈ ប...

​ក្រសួងសុខាភិបាល​ណែនាំ​ពង...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

អាជ្ញាធរ​ខណ្ឌដង្កោ អំពាវន...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ន...