ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបញ្ហាដែលធ្លាប់តែតានតឹងឬមិនងាយដោះស្រាយចេញអាចនឹងមានពន្លឺធូរស្បើយហើយពិសេសរឿងរាវខ្លះអាចប្រែមកជាល្អថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬរើទីកន្លែងលក់ដូរដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធនិងគូស្នេហាកំលោះក្រមុំមានការស្រស់ស្រាយហើយបើលោកអ្នកមានទំនាស់ទាស់ទែងគ្នាជាពេលវេលាល្អបំផុតក្នុងការដោះស្រាយផងដែរ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះបើទោះបីសម្រេចចិត្តអ្វីគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាអាចទទួលរងការប៉ះទង្គិចឆ្លងដល់សប្តាហ៍ក្រោយថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយពុំនោះបើជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយពុំខាន។ការធ្វើដំណើរទៅទិសអាគ្នេយ៍ ឱ្យប្រយ័ត្នបញ្ហាអាក្រក់ចូលយាយីបន្តិច។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរប្រែប្រួលប្តូរផ្លាស់ពីព្រោះងាយទាំងផ្អែមល្ហែមហើយក៏ងាយទាស់ទែងគ្នាដែរ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។នៅថ្ងៃនេះការប្រកបការងារឃើញថាមិនជឿនលឿនទៅមុខប៉ុន្មានទេដូចនេះបើទោះបីធ្វើអ្វីក៏ដោយតោងតែគិតមុខគិតក្រោយទើបមិនបង្កការប៉ះទង្គិចនៅពេលក្រោយវិញ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការរកផលចំណូលជួបស្ថានភាពតានតឹងបន្តិចតែយ៉ាងណាប្រាក់ចំណូលមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុយាយីដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំកើតតែរឿងរាវរកាំរកូសប៉ុណ្ណោះ៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះមិនផ្តល់ផលល្អក្នុងការប្រកបកិច្ចការងារសំខាន់ឬធំដុំឡើយពីព្រោះថាផលមិនល្អនោះងាយកើតច្រើនចំពោះមុខ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះងាយមានបញ្ហាភ្លាំងភ្លាត់ណាស់ដូចនេះបើចង់បើករបរថ្មីឬផ្លាស់ប្តូររបរថ្មីគួរមានការប្រយ័ត្នប្រយែងទើបមិនជះឥទ្ធិពលអាក្រក់មកវិញ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រទាំងប្រទើសព្រោះតែម្នាក់ៗមានចិត្តខ្លាំងរៀងៗខ្លួនហើយបើពុំព្យាយាមកាត់បន្ថយជម្លោះវិវាទទេបញ្ហាចម្រូងចម្រាសពិតជាមិនអាចដោះស្រាយបានដែរ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចសម្រុកការងារតូចធំបានហើយពីព្រោះថាឆ្លងដល់សប្តាហ៍ក្រោយនោះនឹងបានសុខស្រួលខ្លួនជាងនេះ។សម្រាប់នៅថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ដូចនេះបើចង់ប្រកបការងារអ្វីមួយតែងដំណើរការទៅមុខសន្សឹមៗជានិច្ច។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខហើយបើចង់ទំនាក់ទំនងស្នេហាថ្មីៗផងកាន់តែប្រសើរថែមទៀត៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអាក្រក់ណាមួយចោទឡើង។ចំពោះការប្រកបការងារសព្វបែបយ៉ាងលោកអ្នកមិនត្រូវមានចិត្តប្រកែប្រកាន់ច្រើនឡើយព្រោះនាំតែកើតជម្លោះវិវាទប៉ុណ្ណោះ។ អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវធ្វើអ្វីដោយតក់ក្រហល់ចង់បានភ្លាមៗទេពិសេសការបណ្តាក់ទុនរកស៊ីប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោក ស្តាយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើរទៅមុខជឿនលឿនគួរសមហើយក៏មានភាពស្រស់ស្រាយប្រពៃ៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះបើទោះបីធ្វើអ្វីលោកអ្នកតោងតែចេះប្រយ័ត្នប្រយែងពីព្រោះថាផលអាក្រក់នោះតែងយាយីច្រើនជាងសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរគឺពុំសូវដំណើរការទៅមុខបានស្រួលទេគឺជារឿយៗតែងកើតមានភាពរកាំរកូសជាប់ជានិច្ច។ដូច្នេះទោះបីធ្វើអ្វីក៏ដោយបើពុំដោះស្រាយទៅតាមការអត់ធ្មត់ទេវានឹងបង្កជាផលលំបាកនៅពេលខាងមុខវិញពុំខាន។
រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាមិនស្ទើរឡើយ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកសុខកាយសប្បាយចិត្តគ្រាន់គាប់ប្រសើរ ហើយទោះ ធ្វើអ្វីក៏តែងជឿនលឿនទៅមុខជាសន្សឹមៗជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញបើឃើញថាកំពុងដាំក្បាលចុះខ្លាំងហើយលោកអ្នកពុំមានការគិតគូរឱ្យដិតដល់ទេនោះគ្រោះរង្គោះរង្គើទ្រព្យពិតជាកើតឡើងពុំខាន។ការធ្វើដំណើរជិតឆ្ងាយចូរប្រយ័ត្នរោគជំងឺបៀតបៀនពិសេសបញ្ហាចំណីចំណុកតែម្តង។
សម្ព័ន្ធស្នេហាកំលោះក្រមុំចូរកុំគប្បីមានការផ្លែផ្កាដោយសម្តីវាយប្រហារឱ្យគ្នាឡើយព្រោះវាជាទម្លាប់អាក្រក់មានតែការកើតជម្លោះវិវាទឥតឈប់ឈរហើយអាចនឹងឈានដល់ការបែកបាក់ថែមទៀត ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីមួយបានល្អនោះក៏តែងផ្តល់ផលល្អ និងទទួលជោគជ័យជានិច្ច។សម្រាប់ការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលនូវផ្លែផ្កាមកវិញគួរជាទីពេញចិត្តហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុកផង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
សម្ព័ន្ធស្នេហាកំលោះក្រមុំបើមានការទុំជោរហើយជាឱកាសល្អក្នុងការចូលដល់ចាស់ទុំចែវចូវហើយ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីឃើញថាមានការជឿនលឿនទៅមុខនិងហុចផ្លែផ្កាគ្រាន់ជាទីកក់ក្តៅផង។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំតែងហុចផ្លែផ្កាមកវិញគ្រាន់គាប់ប្រសើរ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមនិងក្តីសោមនស្សជានិច្ច។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីកំពុងមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំច
រាសីល្អជាមធ្យម។ដំណើរជីវិតរបស់លោកអ្នកនៅថ្ងៃនេះមិនល្អប្រសើរប៉ុន្មានទេពិសេសតែងកើតមានរឿងរាវខ្លះៗយាយី ប៉ុន្តែយ៉ាងណាបើចេះដោះស្រាយនោះបញ្ហាតូចធំនឹងឆ្លងកាត់ បានជោគជ័យផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើលោកអ្នកចង់បោះទុនតូចធំឃើញថាមិនមានទាស់ខុសអ្វីដែរព្រោះផ្លែផ្កាទទួលបានក៏ឆ្លើយតបគ្រាន់កក់ក្តៅ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើមានផែនការអ្វីសម្រាប់រៀបចំជាគ្រួសារហើយខ្នះខ្នែងតែងជោគជ័យដូចបំណង៕
ឆ្នាំកុរ
រាសីស្រុតចុះ។ក្នុងថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះប៉ុន្តែបើធ្វើអ្វីមួយក៏តែងមានការ ទទួលជោគជ័យមួយចំនួនផង។ចំពោះលោកអ្នកដែលចង់ពង្រីកមុខរបររកស៊ីជួញដូរគឺពុំសូវទទួលផលប្រយោជន៍អ្វីឡើយគឺបានត្រឹមមួយបង់កម្លាំងច្រើនជាង។ក្រៅពីនេះការរស់នៅចូរប្រយ័ត្នមានការខូចខាតទ្រព្យសម្បត្តិខ្លះៗកើតឡើងដោយសារការ ធ្វេសប្រហែសអ្វីមួយ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមានជម្លោះវិវាទហើយចង់ធ្វើការដោះស្រាយទាល់តែខិតខំខ្លាំងទើបអាចមានភាពផ្អែមល្ហែមដូចដើមវិញ៕