លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) គ្រូបង្វឹក​ក្លិប ជូ​វេន​ទុ​ស (Juventus) អាច​នឹងត្រូវ បណ្តេញចេញ ប្រសិនបើ​ក្រុម​របស់លោក​ចាញ់​ក្រុម​អ៊ី​ន​ធ័​រ មី​លេន (Inter Milan)​នៅ​ចុង សប្តាហ៍​នេះ​។​
​ ​
ជាថ្មី​ម្តងទៀត អតីត​គ្រូបង្វឹក​ក្លិប​ឆេ​ល​ស៊ី​រូបនេះ​បាន​រិះគន់​លើ​កីឡាករ​របស់លោក បន្ទាប់ពីពួកគេ​ប្រកួត​ចាញ់​ក្រុម Lyon នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​សប្តាហ៍​នេះ​។​
​ ​
ប្រសិនបើ​បញ្ហា​របស់​ក្រុម Juventus បន្ត​កើតមាន ថ្នាក់ដឹកនាំ​អាច​នឹងធ្វើ​ការ សម្រេចចិត្ត នាំយក​អតីត​គ្រូបង្វឹក​លោក ម៉ាស​ស៊ី​មី​លី​យ៉ា​ណូ អាល​ឡេ​ហ្គ្រី (Massimiliano Allegri) ត្រឡប់មកវិញ​។​
​ ​
សេចក្តីរាយការណ៍​ចុងក្រោយ​របស់​អ៊ីតាលី​អះអាងថា ក្រុម Juventus កំពុងស្ថិត​ក្នុងស្ថានភាពលំបាក​។​
​ ​
លោក សារី ព្យាយាម​ផ្លាស់ប្តូរ​តំបន់​បម្រើ​និង​ប្រយុទ្ធ​បី​ច្រើន​ខែ​មកហើយ​ប៉ុន្តែ​ក្រុម​របស់លោក ហាក់ដូច​ជាមាន​ការវិវឌ្ឍ​យឺត​ណាស់​។​
​ ​
ប្រសិនបើ​ក្រុម Juventus មិនអាច​យកឈ្នះ​ក្រុម Inter របស់លោក អែន​តូ​នី​ញ៉ូ កុន​តេ នៅ​ថ្ងៃអាទិត្យ​នេះ​ទេ នោះ​ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ​អាច​នឹង​បញ្ចប់​ឆាប់​ជាង​កិច្ចព្រមព្រៀងដែលមាន​រហូតដល់​ឆ្នាំ​២០២២​។​
​ ​
កីឡាករ​និង​ថ្នាក់ដឹកនាំ​មិន​សប្បាយ​ចិត្តនឹង​លទ្ធផល​និង​វិធី​ដែល​គ្រូបង្វឹក​លោក សារី​ដឹកនាំ នោះទេ បើទោះបី​ជាមាន​ព័ត៌មាន​ថា​គ្រូបង្វឹក​រូបនេះ​អាច​នឹង​បន្ត​ដឹកនាំ​រហូតដល់​ចប់​រដូវ​កាលនេះ​ក៏ដោយ​។​
​ ​
​ជំនួប​ជាមួយ​ក្រុម Inter Milan គឺជា​ការ​តេស្ត​សមត្ថភាព​ថ្មី​ទៀត​សម្រាប់​ក្រុម Juventus ហើយ​ប្រហែលជា​ត្រូវ​ប្រយ័ត្នប្រយែង​នឹង​ខ្សែបម្រើ អ៊ែ​រិ​ន រ៉ា​ម​ស៊ី (Aaron Ramsey) ពីព្រោះ កីឡាករ​រូបនេះ​អាចជា​អាវុធ​ដ៏​សំខាន់​សម្រាប់​ក្រុម Inter Milan បន្ទាប់ពី​ខ្សែបម្រើ​រូបនេះ បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ អំឡុងពេល​យកឈ្នះ​ក្រុម Lyon ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri)