ទឹក​លាងដៃ​ត្រូវបាន​ទទួលស្គាល់​ដោយ Food and Drug Administration (FDA) ហើយក៏​ជា អ្នក​កំណត់ថា​ពេលណា​ជា​ថ្ងៃខែ​ហួស​កាលបរិច្ឆេត​ដែរ​។ ការ​ហួស​កាលកំណត់​ប្រើប្រាស់ បញ្ជាក់ថា ពេលវេលា​សម្រាប់​ធ្វើតេស្ត​ទៅ​ឃើញ​ធាតុ​ផ្សំ​ដែល​សកម្ម​នោះ នៅតែមាន ប្រសិទ្ធភាព និង​មាន​លំ​ហ្នឹង​។ ដូច្នេះ​សំណួរ​សួរថា​តើ​យើង​នៅតែ​អាច​ប្រើ​បាន​ទៀត ឬ​អត់ ប​បើសិនជា​ទឹក​លាងដៃ​ពិសេស​នេះ​ហួស​កាលបរិច្ឆេត​ប​ប្រើប្រាស់​ដែរ​ឬ​អត់​?

​ធាតុ​ផ្សំ​សកម្ម​ដែលមាន​ក្នុង​ទឹក​លាងដៃ​នេះ​គឺ​ជាប​ប្រភេទ​ជែ​ល និង​ហ្វូ​ម ឬ​ជា Ethyl Alcohol និង Isopropyl Alcohol​។ យោងទៅតាម CDC បាន​ណែនាំ​ថា ការប្រើប្រាស់​ទឹក​លាងដៃ​ដែល ផ្ទុក​ទៅដោយ​ជាតិ​អាលកុល​តិច​បំផុត ៦០​ភាគរយ​។

​ជាតិ​អាលកុល​ដែលមាន​ក្នុង​ទឹក​លាងដៃ​គឺ​ងាយ​នឹង​ស្ងួត​ណាស់​នៅពេល​វា​ប៉ះពាល់​នឹង​ខ្យល់​។ យ៉ាងណាមិញ ភាគ​នៃ​ប្រសិទ្ធភាព​របស់​ទឹក​អាល់កុល​មួយ​នេះ​នឹង​ថយ​ប្រសិទ្ធភាព​កាល ណា​វា​ត្រូវបាន​ទុកចោល​យូរពេក​។ សម្រាប់​រោងចក្រ​ផលិត​បាន​ប៉ាន់ស្មាន​ទៅលើ​រយៈពេល ដែល​ធាតុ​ផ្សំ​ខាងលើនេះ​រួចហើយ ថា​វា​នឹងមាន​ប្រសិទ្ធភាព​តិចជាង​៩០​ភាគរយ​បើសិនជា ហួស​កាល​បរិ​ច្ឆ​ទ​ហើយ​។

​យោងទៅតាម Rush University បាន​ឲ្យ​ដឹងថា ទឹក​លាងដៃ​មិនបាន​ផ្តល់នូវ​លក្ខណៈ​ស​ម្លា​ប់ មេរោគ​ខ្លាំង​ជាង​ការ​លាងដៃ​នឹង​សាប៊ូ និង​ទឹក​ឡើយ​។ ការ​លាងដៃ​នឹង​សាប៊ូ​និង​ទឹក​គឺជា ជម្រើស​ល្អ​ជាង​ប្រើ​ទឹក​លាងដៃ​ទាំងអស់​។ ការលាង​ដៃ​ជា​ញឹកញាប់​នឹង​បន្ថយ​មេរោគ និង​សារ​ធាតុគីមី​ដែល​នៅជាប់​នឹង​ដៃ​។ ប៉ុន្តែ​ប​បើសិនជា​សាប៊ូ និង​ទឹក​មិនអាច​រកបាន​ទេ អ្នក​អាច​ប្រើ​ទឹក​លាងដៃ​ជំនួស​បាន​។ យោងទៅតាម CDC បាន​ឲ្យ​ដឹងថា សាប៊ូ និង​ទឹក​ក៏មាន ប្រសិទ្ធភាព​ព​ក្នុងការ​កម្ចាត់​មេរោគ​ដែរ ជាពិសេស មេរោគ​តេតាណូស Crytosporidium និង Norovirus​។

​ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​បីយ៉ាង​ក្នុង​ការលាង​សម្អាត​ដៃ​ដោយ​ប្រើ​ទឹក​លាងដៃ​៖

– ​ចូរ​ពិនិត្យ​លើ​ស្លាក​សញ្ញា​ណែនាំ​ថា​គួរប្រើ​កម្រិតណា និង​ច្របាច់​លើ​បាតដៃ​ម្ខាង​
– ​ចូរ​ត្រដុស​លើ​ដៃ​ទាំងសងខាង​
– ​ចូរ​ដុស​លើ​គ្រប់ផ្នែក​ទាំង​អស់នៃ​ប្រអប់ដៃ​រហូតដល់​វា​ស្ងួត​។ រឿងនេះ​ច្រើនតែ​ត្រូវការ​ពេល​ប្រហែល ២០​វិនាទី​៕ ដោយៈ health.com.kh