ស្លឹកគ្រៃ គឺមិនត្រឹមតែជាគ្រឿងផ្សំបង្កើនរសជាតិអាហារ និងផ្ដល់ក្លិនឈ្ងុយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱសថបែបធម្មជាតិប្រយុទ្ធប្រឆាំងព្យាបាលជំងឺជាច្រើនផងដែរ។ ការទទួលទានស្លឹក គ្រៃល្អយ៉ាងណាខ្លះចំពោះសុខភាព?
១. បង្កើនការផលិតទឹកដោះ
នេះក៏ព្រោះតែស្លឹកគ្រៃមានផ្ទុកលក្ខណៈសម្បត្តិ galatctogogueដែលជួយបង្កើនការផលិតទឹកដោះ។
២. ធ្វើឱ្យការរំលាយអាហារមានភាពប្រសើរឡើង
ស្លឹកគ្រៃ គឺជាជំនួយការដល់ល្អបំផុតមួយក្នុងដំណើរការនៃការរំលាយអាហារ។ លក្ខណៈ សម្បិត្តសម្លាប់មេរោគរបស់ស្លឹកគ្រៃនឹងសម្លាប់ពពួកបាក់តេរីក៏ដូចជាប៉ារ៉ាស៊ីតដែលបង្ក ផលប៉ះពាល់ដល់បំពង់រំលាយអាហារ ឬពោះវៀនធំ។ ឥទ្ធិពលវិជ្ជមាននៃស្លឹកគ្រៃគឺជួយ ក្នុងការព្យាបាលបញ្ហាទូទៅទាក់ទងនឹងការរំលាយអាហារដូចជាទល់លាមកពិបាករំលាយ អាហារ ក្រហាយទ្រូង ហើមពោះ ក្អួត និងឈឺចាប់រមួលក្នុងពោះ។ ដើម្បីទទួលបានលទ្ធផល ល្អប្រសើរ ចូរព្យាយាមទទួលទានទឹកតែស្លឹកគ្រៃជាប្រចាំ។ ទោះជាយ៉ាងណាតែស្លឹកគ្រៃ មិនសម្រាប់កុមារទទួលទានឡើយ។
៣. លើកកម្ពស់អារម្មណ៍ល្អប្រសើរ
ស្លឹកគ្រៃក៏មានលក្ខណៈសម្បត្តិជួយរក្សាអារម្មណ៍ល្អប្រសើរផងដែរដោយបង្កើនការបញ្ចេញអ័រម៉ូនរីករាយ serotonin។ ស្លឹកគ្រៃក៏ជាប្រភពនៃសារធាតុ citronella ដែលមានឥទ្ធិពលសម្រួល អារម្មណ៍និងរាងកាយផងដែរ។
៤. គ្រប់គ្រងកម្រិតកូឡេស្តេរ៉ូល
ស្លឹកគ្រៃមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងនឹងបរិមាណកូឡេស្តេរ៉ូល ដោយកាត់បន្ថយការស្រូបយកអត្រានៃជាតិកូឡេស្តេរ៉ូលតាមរយៈពោះវៀន។ លើសពីនេះទៅទៀត ស្លឹកគ្រៃក៏ជួយក្នុងដំណើរការអុកស៊ីដង់នៃកូឡេស្តេរ៉ូលមិនល្អក្នុងចរន្តឈាមផងដែរ ដូច្នេះវានឹងកាត់បន្ថយ ហានិភ័យនៃបញ្ហាស្ទះសសៃឈាម។ អ្វីដែលសំខាន់នោះ គឺស្លឹកគ្រៃមានប្រសិទ្ធិភាពធ្វើ ឲ្យសម្ពាធឈាមស្ថិតក្នុងកម្រិតធម្មតាតាមរយៈសារធាតុប៉ូតាស្យូមខ្ពស់ដែលវាមានផ្ទុក។
៥. លក្ខណៈសម្បត្តិសម្អាតនិងបន្សាបជាតិពុល
ការទទួលទានស្លឹកគ្រៃទៀងទាត់ជួយក្នុងការសម្អាត និងបន្សាបជាតិពុលចេញពីរាងកាយ ទាំងមូលតែម្ដង។ ស្លឹកគ្រៃជម្រុញការឈឺនោម ឬមានឥទ្ធិពលធ្វើឲ្យនោមញឹកដែលល្អ ក្នុងការបញ្ចេញជាតិពុលផ្សេងៗ អាស៊ីតអ៊ុយរិក និងកូឡេស្តេរ៉ូលអាក្រក់ពីក្នុងចរន្តឈាម។ ហើយការនោមធម្មតាក៏ជួយក្នុងការសម្អាតតម្រងនោមផងដែរ។ លក្ខណៈសម្បត្តិសម្អាត ឬលាងជម្រះនៃតែស្លឹកគ្រៃ ល្អប្រសើរបំផុតចំពោះការសម្អាតរាល់សរីរាង្គខាងក្នុង រួមបញ្ចូល ទាំងតម្រងនោម ផ្លោកនោម ថ្លើម និងលំពែង។វាដើរតួនាទីយ៉ាងសំខាន់មួយផងដែរក្នុងការ បង្កើនចរន្តឈាមរត់ឲ្យមានលក្ខណៈកាន់តែប្រសើរឡើង។
៦. ព្យាបាលជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយ
ស្លឹកគ្រៃមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី និងមេរោគផ្សិត ហេតុនេះវានឹងជួយឲ្យរាងកាយបន្សាំខ្លួនទប់ទល់ទៅនឹងអាការៈក្អក, ក្ដៅខ្លួន, ផ្ដាសាយធម្មតា ឬជំងឺគ្រុន ផ្ដាសាយ។ លើសពី នេះទៅទៀត ស្លឹកគ្រៃ មានផ្ទុកសម្បូរទៅដោយវីតាមីន C ដូច្នេះវាក៏ជួយបង្កើនប្រព័ន្ធ ភាពស៊ាំឲ្យមានលក្ខណៈកាន់តែប្រសើរឡើង និងកាត់បន្ថយហានិភ័យនៃរោគឆ្លងផងដែរ។ ការទទួលទានតែស្លឹកគ្រៃមានឥទ្ធិពលជួយបំបែកស្លេស ក៏ដូចជាសំបោរដែលកើតឡើង នៅពេលមានជំងឺផ្ដាសាយទៀតផង។
៧. ប្រយុទ្ធប្រឆាំងជំងឺមហារីក
ស្លឹកគ្រៃមានផ្ទុកនូវសមាសធាតុមួយហៅថា citral stimulates apoptosis ដែលសម្លាប់កោសិកាមហារីកដោយមិនផ្ដល់ផលប៉ះពាល់ណាមួយលើកោសិកាសុខភាពល្អ។ មិនត្រឹមតែ ប៉ុណ្ណឹងទេ ស្លឹកគ្រៃ ក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយក្នុងការកាត់បន្ថយ ហានិភ័យនៃជំងឺមហារីកផងដែរ តាមរយៈការសម្លាប់រ៉ាឌីកាល់សេរី។
៨. ព្យាបាលជំងឺរលាកសន្លាក់
លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ហើយបំបាត់ការឈឺចាប់នៃស្លឹកគ្រៃ ធ្វើឲ្យវាក្លាយជា ឱសថបែបធម្មជាតិដ៏ប្រសើរសម្រាប់អ្នកដែលជួបប្រទះបញ្ហាផ្សេងៗទាក់ទងជាមួយសន្លាក់ឆ្អឹង។ លក្ខណៈសម្បត្តិប្រឆាំងការរលាកនៃស្លឹកគ្រៃជួយក្នុងការកាត់បន្ថយសកម្មភាពនៃអង់ស៊ីម ដែលបង្កការឈឺចាប់ និងរលាកក្នុងសន្លាក់៕ ដោយៈ health.com.kh