នៅពេល​ប្រឈម​នឹង​ជំងឺឆ្លង​ប្រភេទ​ថ្មី​ការអភិវឌ្ឍន៍​នៃ​សេដ្ឋកិច្ច​ចិន​បានទទួល​ការចាប់អារម្មណ៍​ខ្លាំង​ពី​មនុស្ស​ដ៏​ច្រើន​។​

សព្វថ្ងៃ​ប្រទេស​ចិន​បានទទួល​ការរីកចម្រើន​ច្រើន​គួរឱ្យកត់សម្គាល់​ក្នុងការ​អភិវឌ្ឍ​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​ដូច្នេះ “​ការងារ​អន់​ឡាញ​”​បានក្លាយ​ទៅជា​ជម្រើស​ចម្បង​របស់​អង្គភាព​ដ៏​ច្រើន​។ ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​DingTalk ដែល​ស្ថិតនៅក្រោម​ចំណុះ​ក្រុមហ៊ុន​ALIBABA គ្រុបបាន ប្រកាស​ទិន្នន័យ​មួយចំនួន​ហើយ​បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​។ តាម​ទិន្នន័យ​ខាងលើ​បានឱ្យដឹងថា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ការធ្វើការងារ​ក្រោយ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​មាន​សហគ្រាស​ចំនួន​ជាង ២​លាន​សហគ្រាស​បានរៀបចំ​ប្រព័ន្ធ​អន់​ឡាញ​សម្រាប់​ការគ្រប់គ្រង​ព័ត៌មាន​សុខភាព​បុគ្គលិក​ហើយ​មាន​មនុស្ស​ប្រមាណ ២០០​លាន​នាក់​កំពុងធ្វើការ​ងារ​និង​ចូលរួម​កិច្ចប្រជុំ​វីដេអូ​តាម​ប្រព័ន្ធ​DingTalk​នេះ​។ សព្វថ្ងៃ​ប្រជាជន​ចិន​មាន​តម្រូវការ​កាន់តែច្រើន​ចំពោះ​ការទិញ​ទំនិញ​អន់​ឡាញ​ការអប់រំ​អន់​ឡាញ និង​ប្រព័ន្ធ​សុខាភិបាល​អន់​ឡាញ​។​

ប្រទេស​ចិន​កំពុងធ្វើការ​ដោយ​ដៃ​ទាំង​គូ​។ ដៃ​ម្ខាង​គ្រប់គ្រង​ជំងឺឆ្លង​ដៃ​ម្ខាង​ទៀត​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។ វិធានការ​នេះ​បានធ្វើឱ្យ​សហគ្រាស​ដ៏​ច្រើន​ជួបនឹង​កាលានុវត្តភាព​ថ្មី​ដែល​នាំមក​ដោយ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។ លោក ហ៊ឺ ជូន​CEO នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​តុង​ជឺ កឺ​ឈួ​ង បាន​បញ្ជាក់ថា​ការអភិវឌ្ឍន៍​នៃ​ប្រព័ន្ធ​សេវា​៥G និង​បច្ចេកទេស​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​ឧស្សាហកម្ម​ធ្វើឱ្យ​រោងចក្រ​ផ្សេងៗ​មានលទ្ធភាព​ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​ផលិតកម្ម​អន់​ឡាញ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​។ ទន្ទឹមនឹងនេះ​ការប្រមូល​នូវ​ទិន្នន័យ​អន់​ឡាញ​បាន​កសាង​មូលដ្ឋានគ្រឹះ​សម្រាប់​ការកែលម្អ​ប្រព័ន្ធ​គ្រឿង​បរិក្ខារ​ខ្សែសង្វាក់​ផ្គត់ផ្គង់​និង​ប្រព័ន្ធ​វៃឆ្លាត​ផ្សេងៗ​ទៀត​ដែលមាន​ពាក់ព័ន្ធ​ទៅនឹង​បច្ចេកទេស​“BIG DATA” និង​ប្រព័ន្ធ​“AI” ជាដើម ។​

ប៉ុន្មាន​ថ្ងៃ​មកនេះ​ប្រទេស​ចិន​បាន​ចាត់វិធានការ​សំខាន់​មួយចំនួនធំ​តាំងពី​រដ្ឋាភិបាល​ដល់រ​ដ្ឋ​បាល​មូលដ្ឋាន​ដែល​បាន​គ្របដណ្តប់​លើ​វិស័យ​ថវិកា​ហិរញ្ញវត្ថុ ប្រព័ន្ធ​ធានារ៉ាប់រង​សង្គមកិច្ច​ពន្ធដារ និង​ថ្លៃឈ្នួល​ជាដើម​។ តាម​ការវិភាគ​ពី​អ្នកជំនាញការ​ពាក់ព័ន្ធ​បានឱ្យដឹងថា​វិធានការ​ទាំងនេះ​មិន​គ្រាន់តែ​នឹង​អាច​ដើរតួនាទី​សំខាន់​ក្នុង​ការជួយ​សហគ្រាស​ខ្នាតតូច​និង​មធ្យម​ពុះពារ​ឧបសគ្គ​ប្រឈមមុខ​ប៉ុណ្ណោះ​ទេ​ថែមទាំង​នឹង​អាច​ជំរុញ​ឱ្យ​សហគ្រាស​ពាក់ព័ន្ធ​ទៅ​កសាងឡើង​នូវ​ប្រព័ន្ធ​វៃឆ្លាត​ប្រព័ន្ធ​ព័ត៌មានវិទ្យា​និង​ប្រព័ន្ធ​ឌីជីថល​ទៀតផង​ហើយនឹង​អា​ចព​ន្លឿ​ន​ដំណើរ​នៃ​ការផ្លាស់​ទម្រង់​អភិវឌ្ឍន៍​និង​លើកកម្ពស់​នូវ​សមត្ថភាព​ប្រកួតប្រជែង​។​

អ្នកវិភាគ​បាន​លើក​ជាម​តិ​ថា​បច្ចុប្បន្ន ប្រទេស​ចិន​បាននិងកំពុង​កែលម្អ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ហើយ​មាន​កម្លាំង​ខ្លាំង​ក្នុងការ​ទប់ទល់​នឹង​ហានិភ័យ​ផ្សេងៗ​។ ទន្ទឹមនឹង​ការ​គ្រង់​គ្រង​ការ​រាលដាល​នៃ​ជំងឺឆ្លង​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ប្រទេស​ចិន​នឹង​អាច​បង្ហាញ​នូវ​និន្នាការ​កំណើនសេដ្ឋកិច្ច​ដែល​ប្រកបដោយ​ស្ថិរភាព​៕

សហគ្រាស​ផលិត​រថយន្ត​នៅ​ក្រុង​ឈឹង​ទូ​ចាប់ផ្តើម​ផលិតកម្ម​ឡើងវិញ​ជា​បន្តបន្ទាប់​។​