Home ព័ត៌មានជាតិ សង្គម បុណ្យផ្កាប្រា...

បុណ្យផ្កាប្រាក់រកមូលនិធិជួសជុលប្រាសាទបន្ទាយឆ្មារ បាន២៥ម៉ឺនដុល្លារ

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ បុណ្យផ្កាប្រាក់លើកទី២រកមូលនិធិជួសជុលប្រាសាទបន្ទាយឆ្មារ គឺអង្គាសបានថវិកាចំនួន២៥ម៉ឺនដុល្លារ។

បុណ្យផ្កាប្រាក់នោះ បានផ្តួចផ្តើមដោយលោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានអាជ្ញាជធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន -ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមាជ័យនិងលោកស្រីម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យនិងញាតិមិត្ត ព្រមទាំងមានភ្ញៀវជាសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឥស្សរជន មន្ត្រី សប្បុរសជន ពុទ្ធបរិស័ទ ។

កម្មវិីធីនោះ ១កន្លែងធ្វើនៅរាជធានីភ្នំពេញនិង១កន្លែងទៀតធ្វើខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨-២៩ខែកុម្ភៈឆ្នាំ២០២០ កន្លងមក។

សូមបញ្ជាក់ថា ប្រាសាទបន្ទាយឆ្មារជាសំណង់ស្ថាបត្យកម្មមួយក្នុងរចនាបថបាយ័នបានកសាងឡើងនៅ (គ .ស ១១៨១-១២១៨)ឬចុងសតវត្សរ៍ទី ១២និងដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ដើម្បីឧទ្ទិសដល់បុត្រស្រិន្ទ្រះកុមាររបស់ព្រះអង្គនិងសេនាជំនិត៤រូបដែលបានបូជាជិវិតនៅពេលធ្វើសង្រ្គាមបង្ក្រាបទ័ពចាមបះបោរ ។
វាជាសំណង់ថ្មចុងក្រោយគេក្នុងប្រវត្តិស្ថាបត្យកម្មខ្មែរ ។ហើយជាប្រាសាទធំជាងគេក្នុងខេត្តបន្ទាយមាជ័យ ។
កន្លងមកនិងបច្ចុប្បន្នប្រាសាទនេះកំពុងប្រឈមខូចខាតខ្លាំងរចនាសម្ព័ន្ធរបស់ប្រាសាទមួយចំនួនធំបានដួលរំលំនិងធ្លាក់បែកបាក់ដោយកត្តាធម្មជាតិ ពេលវេលានិងកត្តាមនុស្ស ។

ដើម្បីលើកតម្លៃនិងទប់ស្កាត់ហានិភ័យរបស់ប្រាសាទ កន្លងមកក្រុមការងារអភិរក្សនិងអភិវឌ្ឍន៍ប្រាសាទបន្ទាយឆ្មារនៃនាយកដ្ឋានគាំពារនិងអភិរក្សសំណង់បូរាណ អគ្គនាយកដ្ឋានបេតិកភ័ណ្ឌក្រសួងវប្បធម៍និងវិចិត្រសិល្បះ បានទទួលកិច្ចសហប្រតិបត្តិការពីអង្គការ សមាគមដៃគូអភិវឌ្ឍន៍នានានិងថវិកាជាតិនៃរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការជួសជុលរោងទងផ្នែកខាងកើតឈៀងខាងត្បូង, ស្ពានហាលខ្លោងទ្វារខាងកើត ,ស្ពានហាលខាងត្បូង , សង្គ្រោះទល់ទ្រ ចងរឹតប្រាង្គនិងថ្មប្រាសាទដែលមានហានិយភ័យជាច្រើនកន្លែងក្នុងបរិវេណនិងប្រាង្កប្រាសាទ, ដាក់ស្លាកសញ្ញា…..។

ចំណែក លោកនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យនិងលោកស្រីម៉ៅ ម៉ាល័យ ព្រមទាំងសប្បុរសជននានា បានជួយនៅក្នុងប្រាសាទបន្ទាយឆ្មារមានសង់បង្គោលសូឡាក្នុងបរិវេណប្រាសាទ, ជួសជុលជញ្ជាំងខាងលិចប្រាសាទជាប់រូបចម្លាក់អវតារលោកិស្វរ:ព្រហស្ថ៣២ .ជួសជុលរានហាលខាងកើត,រោងទងខាងលិចនិងស្ពានឈើខាងក្នុងសម្រាប់ភ្ញៀវដើរ និងកន្លែងថតរូបត្រង់ឬសឈើស្ពង់ ក្នុងប្រាសាទ ,ជួសជុលប្រាសាទត្រង់ចំនុចរូបបេសកជនទូតចិនគាល់ព្រះមហាក្សត្រខ្មែរនៅជញ្ជាំងខាងជើង, ជួសជុលរូបចម្លាក់ព្រះស្រិន្ទ្រកុមារបង្ក្រាបរាហ៊ូ ការបង្ក្រាបចាមបះបោរនិងភោគផលសង្គមនិងធម្មជាតិខ្មែរ ។

ដោយឡែកនៅប្រាសាទរណបជុំវិញមាន បានសម្អាតទីធ្លាប្រាសាទតាណែម ប្រាសាទយាយជូ ប្រាសាទតាព្រហ្ម, ធ្វើផ្លូវចូលប្រាសាទតាណែម បានស្ថាបនាស្ពានឈើភ្ជាប់និស្ស័យបារាយណ៍ មេបុណ្យ ,ជួសជុលប្រាសាទមេបុណ្យ ,កំពុងបន្តជួសជុលកំពង់ទឹក ស្រះស្រង់បារាយណ៍មេបុណ្យ ,បានសាងសង់លូកាត់ថ្នល់នៅភូមិគោកសំរោងកសាងឧបដ្ឋានសាលានៅវត្តបន្ទាយឆ្មារ , សង់ខ្លោងទ្វារវត្តធ្លក,លើកផ្លូវថ្មីនិងជួសជុលផ្លូវក្រាលគ្រួសនៅភូមិបន្ទាយឆ្មារលិច,សាងសង់អគារសិក្សានៅភូមិគោកសំរោងនិងសង់ផ្លូវលំ,សាង់សង់អគារសិក្សា សាងសង់ផ្លូវ ជីកស្រះនៅជ្រៃរយោងភូមិក្បាលក្របី, ជួសជុលផ្លូវក្រាលគ្រួសនៅភូមិបន្ទាយឆ្មារលិចនិងឧបត្ថម្ភសាលារៀន , លើកផ្លូវថ្មីនៅអាងជើងគ្រុះ,ស្ថាបនាផ្លូវក្រាលកៅស៊ូជុំវិញខាងក្រៅកសិនប្រាសាទ សង់ផ្លូវក្រាលថ្មមិចភ្ជាប់ផ្លូវលំមកផ្លូវក្រាលកៅស៊ូម្តុំប្រាសាទ សង់លូរំដោះទឹកនិងប្រឡាយបញ្ចេញ បញ្ជូលទឹក។

បានឧបត្ថម្ភជួសជុលផ្លូវក្រាលគ្រួស ស្តារស្រះទឹក លើកផ្លូវថ្មី ដាក់លូនៅភូមិគោកសំរោងលិច ,ឧបត្ថម្ភសុីម៉ងត៍ដល់វត្តក្បាលទន្សោង,ក្រាលថ្មមិចខាងជើងនិងខាងលិចប្រាសាទនិងក្នុងបរិវេណប្រាសាទបន្ទាយឆ្មារ,រៀបចំបង្កើតសហគមន៍ឱឡឹកនៅរមណីយដ្ឋានបៃតងអាងជើងគ្រុះដោយផ្តល់កម្ចីឥតការកាប្រាក់,បន្តបានសម្អាតព្រៃ ស្មោបន្លាក្នុងបរិវេណក្នុងនិងក្រៅប្រាសាទ ក៏ដូចជាសម្អាតជាប្រចាំក្នុងកសិប្រាសាទបន្ទាយឆ្មារនិងរៀបចំ ថែទាំសួនច្បារ ។

ការអភិរក្សនិងអភិវឌ្ឍន៍ប្រាសាទនេះ និងប្រាសាទជុំវិញ ហេដ្ឋារចនាសម្ព័ន្ធ ការងារសង្គម មនុស្សធម៍បានចំណាយអស់៣លានដុល្លាសរអា។

លោកឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ានបានមានប្រាសាសន៍ក្នុងឱកាសបុណ្យផ្កាប្រាក់លើកទី២នោះថា៖ គោលបំណងនៃការចូលរួមចំណែកបន្តអភិរក្សនិងអភិវឌ្ឍន៍ប្រាសាទបន្ទាយឆ្មារនិងតំបន់ជំវិញដូចខាងលើ គឺដើម្បីលើកតម្លៃនៃបេតិកភ័ណ្ឌ ស្ថាបត្យកម្មប្រាសាទបន្ទាយឆ្មារ ក៏ដូចប្រាសាទរណប ព្រមទាំងជីវភាពប្រជាពលរដ្ឋនិងសេដ្ឋកិច្ចមូលដ្ឋាន ។

ជាពិសេសលើកកម្ពស់តម្លៃប្រាសាទ វប្បធម៌ ប្រវត្តិសាស្ត្រ ព្រមទាំងដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកម្សាន្ត៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ល្បិច​ឆបោក​តាម​ហ្វេ​ក​ប៊ុ...

​ដោយៈ​សុផល​/​ភ្នំពេញ​៖​កា...

រដ្ឋមន្ត្រីក្រសួង​ប្រៃសណី...

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ រ...

អដ្ឋិ​ធា​តិ​សម្តេច​រាជបុត...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ...

អគ្គរដ្ឋទូត​បារាំង ប្រគល់...

ដោយៈ យោធិន / ភ្នំពេញៈ ឯកអ...