Home ព័ត៌មានអន្តរជាតិ កូរ៉ូណា​វីរុស...

កូរ៉ូណា​វីរុស​ទាញ​ទម្លាក់​សក​ម្ម​ភាព​រោងចក្រ​និង​ការនាំចេញ​របស់​កូរ៉េខាងត្បូង​

​សកម្មភាព​រោងចក្ររ​បស់​កូរ៉េខាងត្បូង​ធ្លាក់ចុះ​កាន់តែ​លឿន​នៅ​ខែ​កុម្ភៈ នៅពេល​ការនាំចេញ​ក៏​ថមថយ​ក្នុង​ល្បឿន​លឿន​បំផុត​ដែល​កូរ៉េ​មិន​ដែល​ជួប​នៅ​រយៈ​​ពេល​ជាង​៦​ឆ្នាំ​មកនេះ នេះ​បើ​តាម​ការអង្កេត​មួយ​ដែល​ត្រូវបាន​បង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​ទី​០២​មីនា នៅពេល​កូរ៉ូណា​វីរុស​បំផ្លាញ​សេចក្តីត្រូវការ​និ​ង​សកម្មភា​ពពា​​ណិ​ជ្ជកម្ម​របស់​ពិភពលោក​។​

​ស​ន្ទ​ស្សន៍​សេដ្ឋកិច្ច​សម្រាប់​ផលិតកម្ម​និង​សេវា​(PMI)​របស់​ផ្សារ​The Nikkei/Markit​ បាន​ចុះ​ពី​៤៩,៨​នៅ​ខែ​មករា​ មក​នៅត្រឹម​៤៨,៧​នៅ​ខែ​កុម្ភៈ​និង​ស្ថិតនៅ​​ក្រោម​ចំណុច​៥០ ជា​កម្រិត​ខណ្ឌ​ចែក​កំណើន​និង​ការដើរថយក្រោយ​។​

​ការបញ្ជា​ទំនិញ​សម្រាប់​នាំចេញ​ក៏​ជួប​ការធ្លាក់​ចុះ​ដ៏​អាក្រក់ គិត​ចាប់តាំងពី​ការធ្លាក់​ចុះ​នៅ​ខែ​សីហា​ឆ្នាំ​២០១៣ នៅពេល​ការឆ្លង​រាលដាល​វីរុស​កំពុង​អុកឡុក​បណ្តាញ​​ផ្គត់ផ្គង់​ពេញ​ពិភពលោក ដោយសារតែ​ការ​កំហិត​លើ​ការធ្វើដំណើរ និង​វិធានការ​ទប់ស្កាត់​ដទៃទៀត​នៅ​ចិន ដែល​កំពុង​បង្ក​ជា​ឧបសគ្គ​ដល់​ផលិតកម្ម​រោងចក្រ​និ​​ង​ប្រតិបត្តិការ​ធុរកិច្ច​នៅ​ចិន​និង​នៅ​កន្លែង​ផ្សេង​ទៀត​លើ​ពិភពលោក​។​

​ទិន្នផល​រោងចក្រ​នៅ​កូរ៉េ​ខាងត្បូង​រងគ្រោះ​ខ្លាំង ដោយ​ការផ្ទុះ​ជំងឺ Covid-19 ដោយ​វា​ធ្លាក់ចុះ​ខ្លាំង​បំផុត​ក្នុង​រយៈពេល​ជិត​៥​ឆ្នាំ​មកនេះ​។​

​សូមបញ្ជាក់​ថា Covid-19​បាន​ឆក់យក​ជីវិត​មនុស្ស​ជិត​៣.០០០​នាក់​នៅ​ចិន​និង​កំពុង​វាយលុក​ចូល​ទីផ្សារ​ហិរញ្ញវត្ថុ​ពិភពលោក​។​អ្នក​ស្លាប់​និង​ឆ្លង​ភាគច្រើនបំផុត​​នៅក្នុង​ប្រទេស​ចិន តែ​អ្នកស្លាប់​និង​ឆ្លង​កើន​ឡើង​នៅ​ក្រៅប្រទេស​ចិន ដូចជា​កូរ៉េ​ខាងត្បូង ជប៉ុន អ៊ីតាលី បារាំង​និង​អ៊ីរ៉ង់​។​

​នៅ​កូរ៉េ​ខាងត្បូង គិត​មក​ត្រឹម​ថ្ងៃអាទិត្យ​ទី​១​មីនា មនុស្ស​ជាង​៣.៧០០​នាក់​បាន​ឆ្លង​Covid-19​ក្នុង​រយៈពេល​មិន​ដល់​២​សប្តាហ៍​ផង​។​ក្រុមហ៊ុន​ផលិត​ធំៗ​រួមមាន​ Hyundai Motor Co និង Samsung Electronics បាន​បិទ​ខ្សែសង្វាក់​ផលិតកម្ម​របស់ខ្លួន​មួយ​ផ្នែក​ដោយសារ​កម្មក​រ​ឆ្លង​វីរុស និង​បញ្ហា​ផ្គត់ផ្គង់​ផ្នែក​ផ្សំ​មក​​ពី​ចិន​។​ក្រុមហ៊ុន​LG Display ក៏​បិទ​រោងចក្រ​មួយ​រហូតដល់​ថ្ងៃ​អង្គារ ដើម្បី​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ក្នុង​រោងចក្រ​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

Hyundai Motor Co​បិទ​រោងចក្រ​មួយ​ផ្នែក​ដោយសារ​កម្មក​រ​ឆ្លង​កូរ៉ូណា​វីរុស​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular