Home ព័ត៌មានអន្តរជាតិ ជាង​៤​ពាន់​នា...

ជាង​៤​ពាន់​នាក់​ឆ្លង​និង​២២​នាក់​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​នៅ​កូរ៉េ​ខាងត្បូង​

​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ចន្ទ​ទី​០២​មីនា​ បាន​រាយការណ៍​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​ថ្មី​ហៅ​COVID-19​ចំនួន​៤៧៦​នាក់​បន្ថែម នាំឲ្យប្រទេស​នេះ​មាន​អ្នក​ឆ្លង​វីរុស​កំណាច​​នេះ​កើន​ដល់​៤.២១២​នាក់ ជា​ចំនួន​ឆ្លង​ក្នុង​មួយ​ប្រទេស​ច្រើន​បំផុត​បន្ទាប់​ពី​ចិន​។​

​មនុស្ស​៤​នាក់​ទៀត​បាន​ស្លាប់ នាំ​ឲ្យមនុស្ស​២២​នាក់​ហើយ​ស្លាប់​ដោយ​COVID-19​នៅ​កូរ៉េ​ខាងត្បូង​។​

​ចំនួន​អ្នក​ឆ្លង​វីរុស​នៅក្នុង​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​១២​នេះ​ហក់​ឡើង​ឥត​ ​ស្រកនៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ ​នៅពេល​ធនាគារកណ្តាល​កូរ៉េ​ព្រមាន​អំពី​កំណើន​សេដ្ឋ​​កិច្ច​អវិជ្ជមាន​(​ដើរ​ថយក្រោយ​)​នៅ​ត្រី​មាន​ទី​១​នៃ​ឆ្នាំ​២០២០ នៅពេល​វីរុស​វ៉ៃ​ប្រហា​រទាំង​ការប្រើប្រាស់​និង​ការនាំចេញ​។​

​ព្រឹត្តិការណ៍​ជា​ច្រើន​ត្រូវ​បាន​លុបចោល ឬ​លើក​ពេល​ដោយសារតែ​វីរុស នៅ​ពេល​ប្រទេស​ជាង​៧០​បង្កើន​ការ​រឹតត្បិត​ការធ្វើដំណើរ​ជាមួយ​កូរ៉េ​ខាងត្បូង​។​

​គេ​រំពឹងថា​ចំនួន​ឆ្លង​នឹង​បន្ត​កើន​ឡើង​នៅពេ​លអាជ្ញាធរ​ធ្វើការ​ត្រួតពិនិត្យសុខ​ភា​ពរក​COVID-19​ក្នុង​ចំណោម​សមាជិក​ជាង​២៦០.០០០​នាក់​របស់​ព្រះវិហារ​គ្រិស្ត​​ស៊ីនចេ​អុន​ជី ដែល​ជា​ប្រភព​ផ្ទុះ​ជំងឺនៅ​កូរ៉េ​ខាងត្បូង​។​

​ក្នុងពេល​ជាមួយគ្នា អាជ្ញាធរ​អំពាវនាវ​ឲ្យ​ប្រជាជន​មាន​ការប្រុងប្រយ័ត្ន ហើយ​នរណា​ក្តៅខ្លួន​ឬ​ចេញ​រោគ​ផ្លូវដង្ហើម​ត្រូវ​នៅក្នុង​ផ្ទះ​។​

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូន ជែ​អ៊ីន បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​០១​មីនា​ថា រដ្ឋាភិបាល​កំពុង​ចាត់​វិធានការ​ឆ្លើយតប​ពេញទំហឹង​ដើម្បី​ទប់ស្កាត់​កូរ៉ូណា​វីរុស ហើយ​លោក​សង្ឃឹមថា​«​យើង​នឹង​អាច​ឈ្នះ​ការផ្ទុះ​ជំងឺ​COVID-19 និង​ធ្វើឲ្យ​សេដ្ឋកិច្ច​របស់​យើង​សកម្ម​ឡើងវិញ​»៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​ឥឡូវ​កូរ៉េ​ខាងត្បូង​ក្លាយជា​កន្លែង​មាន​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​Covid-19​ច្រើនជាងគេ​បន្ទាប់ពី​ចិន ដោយសារតែ​មាន​កំណើន​អ្នក​ឆ្លង​យ៉ាង​ឆាប់រហ័ស​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ​។ក្នុងរូប ប្រជាជនកូរ៉េខាងត្បូងតម្រង់ជួររង់ចាំទិញម៉ាស់មុខ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឃាត់ខ្លួន​យុវជន​ម្នាក់ ជា...

​ដោយៈ អង្គា​រ៍​ហេង / ភ្នំ...

​គ្រោង​ជ្រើសរើស​ទីតាំង​ខ្...

​ដោយៈ​ភ្នំ​ស្វាយ / បន្ទាយ...

​បុរាណ​ដ្ឋា​ន​អូរ​កី​ក្នុ...

​ដោយៈ ភ្នំ​ស្វាយ / កោះកុង...

​ត្រីមាស​ទី​បីៈ​រោងចក្រ​ច...

ដោយ​: ពៅ​និមល​/​ភ្នំពេញ​:...