Home ព័ត៌មានជាតិ នយោបាយ សម្តេច​តេ​ជោ ...

សម្តេច​តេ​ជោ ហ៊ុន សែន គាំទ្រ​ការលើកឡើង​របស់​អាម៉េរិក​ក្នុង​ការផ្អាក​កិច្ចប្រជុំ​កំពូល​អាស៊ាន អាម៉េរិក ដោយសា​រវិ​រុស Covid-19

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការលើកឡើងរបស់​សហរដ្ឋអាម៉េរិក​ទាក់ទង​ទៅនឹង​ការលើក​ពេល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​អាម៉េរិក ​ដែល​ការផ្អាក​នេះ​ដោ​យសារ​តែ​ការរីក​រាលដាល​នៃ​វិ​រុស Covid-19 ។​

​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​អញ្ជើញ​ប្រគល់​សញ្ញាបត្រជាន់​ខ្ពស់​ជូន​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ព្រឹក​ថ្ងៃទី ២ ខែមីនា​ឆ្នាំ២០២០​នេះ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។ សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា​ សម្តេច​គាំទ្រ​ចំពោះ​ការលើកឡើង​ហេតុផល​របស់លោក ប្រធានាធិបតី​ ​ដូ​ណាល់ ​ត្រាំ​ ពាក់ព័ន្ធ​នឹង​ការ​រាលដាល​នៃ​មេរោគ​កូ​រូ​ណា ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រសាសន៍ថា ៖ ការ​ដើមឡើយ​កិច្ចប្រជុំ​អាស៊ាន​អាម៉េរិក​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៤​ខែមីនា​នេះ ។ ក៏ប៉ុន្តែ​ក្នុង​សភាពការណ៍​ដ៏​ពុះ កញ្ជ្រោល​នៃ​បញ្ហា​ទាក់ទង​ជាមួយនឹង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ត្រូវបាន​ផ្អាក ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានលើកឡើង​ថា ​ជុំ​វិញបញ្ហា​នេះ​មានការ​វិភាគ​ជ្សេ​ងៗ​ដែលមានអ្នកខ្លះ​បានលើកឡើង​ថា​ការផ្អាក​កិច្ចប្រជុំ​កំពូល​អាម៉េរិក អាស៊ាន​នៅពេលនេះ​វា​មិនមែន​តែដោយសារ​បញ្ហា​វិ​រុស​កូ​រ៉ូ​ណា​ថ្មី​នោះទេ វា​មាន​បញ្ហា​ជ្សេ​ង​ទៀត ។ សម្តេច​បាន​បន្តថា​ មានការ​លើកឡើងថា​ការផ្អាក​ការប្រជុំ​អាស៊ាន អាម៉េរិក នៅលើ​ទឹកដី​អាម៉េរិក​នេះ​ដោយសារ​ថា​អាច​នឹង​មិន​ការ​ទៅ​ចូលរួម​ពី​មេដឹកនាំ​អាស៊ានមួយចំនួន​មិន​ទៅ​ចូលរួម​តាម​ការអញ្ជើញ​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដូចជា​ប្រធានាធិបតី​ហ្វីលីពីន​​ ដែលជា​ប្រទេស​មាន​ប្រជាជន​ជាង ១០០​លាន នាក់​,​ការមិន​ទៅ​ចូលរួម​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ដែលជា​ប្រទេស​មាន​ប្រជាជន​ជិត​៣០០​លាន​នាក់ និង នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ដែល​កំពុងមាន​បញ្ហា​ទាក់ទង​បញ្ហា​ប្រទាញប្រទង់​គ្នា​ក្នុងការ​តែងតាំង​នាយករដ្ឋមន្ត្រី សរុប​ប្រទេស​ទាំងបី​នេះ​មាន​ប្រជាជន​ជាង​ពាក់កណ្តាល​នៃ​ប្រជាជន​នៅក្នុង​តំបន់​អាស៊ាន​មិន​ចូលរួម ដែលជា​មូលហេតុ​នៃ​ការលើក​ពេល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​អាម៉េរិក ។

​សម្តេច​តេជ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា​៖​ សម្រាប់​សម្តេច​វិញ សម្តេច​នៅតែ​យល់ថា​មូលហេតុ​នៃ​ការផ្អាក​នេះ​គឺ​ដោយសារតែ​ការ​រាតត្បាត​នៃ​វិ​រុស​កូ​រ៉ូ​ណា ដែលជា​មូលហេតុ​ធំ ដែល​ឈានទៅ​លើក​ពេល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ានអាម៉េរិកនៅ​ទីក្រុង​ម៉ៃ​អា​មី សហរដ្ឋអាម៉េរិក ។ ព្រោះថា​កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅពេលក្រោយ​ក៏​មិនទាន់​ហួសពេល​ដែរប្រសិនជា​យើង​មាន​បំណង ហើយ​ឲ្យ​តម្លៃ​ខ្ពស់​ទៅលើ​ជំនួប​នេះ ។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​ពី​ការ​អវត្តមាន​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន អាម៉េរិក បី​ឆ្នាំ​ជាប់​គ្នា​ដែលសហរដ្ឋអាម៉េរិក​បញ្ជូន​ត្រឹម​តំណាង​មក​ចូលរួម​ប៉ុណ្ណោះ ហើយ​ចុង​ក្រោយនេះ​អាម៉េរិក​បញ្ជូន​ត្រឹម​ទីប្រឹក្សា​សន្តិសុខ​មក​តំណាង​ដែល​មិន​សក្តិសម​ជាមួយ​តួនាទីនៃ​ប្រមុខរដ្ឋ ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​នោះទេ​។​បញ្ហា​នេះ​មេដឹកនាំ​អាស៊ាន​បាន​មើលឃើញថា​អាម៉េរិក​បានចាត់ទុក​ន​យោ​បាយ​របស់​សហរដ្ឋ​អាម៉េរិក​មកលើ​អាស៊ាន​ហាក់ដូចជា​ស្រាល​ពេក ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា​៖​បញ្ហា​នៃ​ការលើក​ពេល​កិច្ចប្រជុំ​នេះ​គឺមាន​តែ​ភាគី​សហរដ្ឋអាម៉េរិក​និង​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​ប៉ុណ្ណោះដែល​អាច​បញ្ជាក់​ការពិត​បាន ។ក៏ប៉ុន្តែ​សម្តេច​នៅតែ​ជឿជាក់ថា​អាម៉េរិក​បាន​យកចិត្តទុកដាក់​ចំពោះ​ទំនាក់ទំនង​ភាគី​ជា​ដៃគូ​រវាង​អាស៊ាន​អាម៉េរិក ទើប​លោក​ប្រធានា​ធិបតី ដូ​ណា​ល់ ត្រាំ សរសេរ​លិខិត​មក​អញ្ជើញ​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ទៅ​ប្រជុំ​នៅ​អាម៉េរិក ។ សម្តេច​បន្តថា​​ សម្តេច​ជឿថា​មូលហេតុ​ធំ​នៃ​ការផ្អាក​កិច្ចប្រជុំ​នេះ​គឺ​បញ្ហា​រីក​រាលដាល​នៃ​វិ​រុស Covid-19 ៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោង​ម៉ាស៊ីនកិនស្រូវ​មួយកន...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

អភិបាលខណ្ឌ​កំបូល នាំយក​សៀ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

ឃាត់ខ្លួន​ជនសង្ស័យ ពីរ​នា...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...

EL : Arsenal, Leicester, ...

​ប្រែ​សម្រួល : កញ្ញា​ដា...