ដោយៈសុផល/ភ្នំពេញ :សម្រាប់ប្រជាពលរដ្ឋដែលជិះកាត់ផ្លូវលេខ២៧១មកដល់ចំណុចផ្លូវកែង២០០៤ ប្រាកដជាបានឃើញហាងNokiaដែលស្ថិតនៅក្បែរស្តុបមិនខាន។ចាប់ពីថ្ងៃទី២ខែមីនានេះតទៅហាងNokiaបានបើកដំណើរការរបស់ខ្លួនសាជាថ្មីឡើងវិញហើយ។បន្ទាប់ពីបានរៀបចំនិងមានការផ្លាស់ប្តូរមុខមាត់ថ្មីក្លាយជាហាងដ៏ទំនើបមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការដាក់ឱ្យដំណើរការហាងNokiaឡើងវិញនេះត្រូវបានធ្វើឡើងក្រោមការចូលរួមពីគណៈគ្រប់គ្រងក្រុមហ៊ុន HMD និង KTH ផ្ទាល់ និង បុគ្គលិកគ្រប់ជាន់ថ្នាក់ ដោយក្នុងនោះក៏វត្តមានភ្ញៀវកិត្តិយស និង អតិថិជនជាច្រើនចូលរួមផងដែរ។ហាងរបស់Nokiaដែលទើបបើកដំណើរការនេះគឺមានការរៀបចំយ៉ាងស្រស់ស្អាតទាក់ទាញនិងបំពាក់ដោយសម្ភារទំនើបៗងាយស្រួលដល់អតិថិជនជាមួយនឹងការដាក់តាំងបង្ហាញនូវផលិតផលទូរស័ព្ទឆ្លាតវៃម៉ាកNokiaជាច្រើនម៉ូដែល។ពិសេសម៉ូដែលNokia7.2Nokia6.2និងNokia2.3ដែលជាស៊េរីចុងក្រោយនិងមានសមត្ថភាពខ្លាំងដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនព្រមទាំងទីផ្សារបច្ចេកវិទ្យាសម័យថ្មី។តើNokia7.2Nokia6.2និងNokia2.3មានសមត្ថភាពខ្លាំងអ្វីខ្លះ?

ក្នុងឱកាសនេះមានការលក់ប្រូម៉ូសិនពិសេសផងែរ។Nokia7.2ស៊ីមពីរតម្លៃតែ២៨៩ដុល្លាដោយមានថែមជូនទូរស័ព្ទNokia110អាវយឺតនិងទម្រជើងថតដ៍ស្រស់ស្អាតNokia7.2មានអេក្រង់ធំស្អាតនិងផ្នែកខាងក្រោយមានកាមេរ៉ា3គ្រាប់នៅក្នុងស៊ុមរាងមូលមានបង្កប់សេនស័រស្កេនម្រាមដៃ ។ មានកាមេរ៉ាមុខទំហំ 20MP Quad Pixel f/2.0 ZEISS Optics ហើយវាមានមុខងារ Always-on HDR with Pure Display, ប្រើបន្ទះឈីប Snapdragon 660, មានថាមពលថ្មទំហំ 3,500mAh អាចប្រើបានរយៈពេល ២ ថ្ងៃ សមស្របនឹងការកម្សាន្តផ្សេងៗ ។

មាន RAM ទំហំ 6GB និង ទំហំផ្ទុក 128GB, មានកាមេរ៉ាក្រោយ 3 គ្រាប់ ទំហំ 48MP with ZIESS Optics , កាមេរ៉ា Depth Sensor ទំហំ 5MP និង កាមេរ៉ា Ultrawideទំហំ8MPអាចធ្វើឱ្យរូបថតបានច្បាស់ ស្អាតទោះថតនៅទីងងឹត។ដាក់ស៊ីមកាតបាន2និងបន្ថែមMemoryក្រៅបានហើយដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 10 ឆាប់ៗ។

Nokia6.2ស៊ីមពីរតម្លៃតែ២១៩ដុល្លាដោយមានថែមជូនNokia110អាវយឺតនិងទម្រជើងថតដ៍ស្រស់ស្អាតNokia6.2មានអេក្រង់ធំនិងមានកាមេរ៉ា៣គ្រាប់នៅក្នុងស៊ុមរាងមូលផ្នែកខាងក្រោយមានបង្កប់សេនស័រស្កេនម្រាមដៃ ។ កាមេរ៉ាមុខមានទំហំ 8MP ហើយវាមានមុខងារ Always-on HDR with Pure Display, បន្ទះឈីបSnapdragon636,ថាមពលថ្មទំហំ3,500mAhអាចប្រើបានរយៈពេល2ថ្ងៃសម្រាប់បម្រើដល់ការកម្សាន្តនានា ។
មានRAM ទំហំ 4GB និង ទំហំផ្ទុក 64GB, កាមេរ៉ាក្រោយ 3 គ្រាប់ ទំហំ 16MP, កាមេរ៉ា Depth Sensor ទំហំ 5MP និង កាមេរ៉ា Ultra-wide ទំហំ 8MP ហើយអាចដាក់ស៊ីមកាតបាន 2 បន្ថែម Memory ក្រៅបាន និង ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 10 ឆាប់ៗ។

Nokia 2.3 ស៊ីមពីរតម្លៃតែ ១១៥ដុល្លា ដោយមានថែមអាវយឺត និងទម្រជើងថតដ៍ស្រស់ស្អាតNokia 2.3បានភ្ជា ប់ មកជាមួយ អេក្រង់ទំហំ 6.2 អ៊ីញ ដែលមានកម្រិតបង្ហាញត្រឹម HD+ ក៏ដូចជាមានកម្រិត សមា មាត្រអេក្រង់ 19:9 ហើយអេក្រង់នេះ មានលក្ខណៈជាតំណក់ទឹក ។ ស្មាតហ្វូន នេះមានអង្គផ្ទុក 32GB ហើយវាក៏អនុញ្ញាត ឲ្យអ្នកប្រើប្រាស់ បន្ថែមអង្គផ្ទុកពីខាងក្រៅ បានដល់ 512GB។

ផ្នែកកាមេរ៉ានៅផ្នែកខាងក្រោយមានចំនួន 2 គ្រាប់ដាក់បញ្ឈរនៅចំកណ្តាល ជាមួយ Flash LED ដែលក្នុងនោះ មានលេនគោលទំហំ 13MP និងលេនមួយទៀតមានទំហំ 2MP ដែលអាចថត រូប បាន ច្បាស់ ទោះ ស្ថិត នៅលក្ខខណ្ឌពន្លឺតិចក្ដី។ រីឯខាងមុខមានកាមេរ៉ាមួយគ្រាប់ទំហំ 5MP។ Nokia 2.3 មានថាមពលថ្មដល់ 4,000 mAh ដែលអាចកាន់បានដល់ពីរថ្ងៃឯណោះ។

ហាងNokiaក៏បានបើកយ៉ាងទូលាយសម្រាប់សាធារណជនចូលទស្សនាម៉ូដែលទូរស័ព្ទសេរីថ្មីៗដោយសេរី ដើម្បីទទួលបទពិសោធ និង អាចជាវផលិតផលទូរស័ព្ទតាមការពេញចិត្តរបស់ខ្លួនពីហាងផងដែរ ។ អ្វីដែលពិសេសសម្រាប់អតិថិជន ១០០នាក់ដំបូងដែលមកជាវទូរស័ព្ទ Nokia គ្រប់ម៉ូដែល (ទាំង Smartphone រឺ អិនចុចពិល) ក្រុមហ៊ុននឹងផ្តល់ជូនអាវយឺតដ៏ស្រស់ស្អាតមួយ។ រឹតតែពិសេសទៀត សម្រាប់ម៉ូដែលSmartphoneមួយចំនួនទៀតក៏មានលក់បញ្ចុះតំលៃរហូតទៅដល់50ភាគរយមានសុពលភាពចាប់ពីថ្ងែជូនដំណឹងនេះ រហូតដល់ថ្ងែទី ១៥ ខែមិនា ឆ្នាំ២០២០ រឺរហូតអស់ពីស្តុក។

ដូច្នេះកុំឱ្យឱកាសពិសេសនេះកន្លងហួស សូមមកជាវទូរស័ព្ទ Nokia ពីហាង Nokia ឥលូវនេះ ដែលស្ថិតនៅទីតាំងចាស់ លើបណ្តោយផ្លូវ ២៧១ កែវផ្លូវ ២០០៤ (ឬហៅថា ស្តុប Nokia អូរបែកក្អម) ដើម្បីទទួលកាដូពិសេសនេះទាំងអស់គ្នា ។ រកឯណាបាន ទិញទូរស័ព្ទ១ថែមជូនទូរស័ព្ទ ១ គ្រឿងទៀតភ្លាមៗ គឺមានតែនៅហាង Nokia ប៉ុណ្ណោះ៕S/
