Home ព័ត៌មានអន្តរជាតិ ២​នាក់​ស្លាប់...

២​នាក់​ស្លាប់​ដោយ​Covid-19​នៅ​អាម៉េរិក​

​ពួក​មន្ត្រី​សុខាភិបាល​នៅ​រដ្ឋ​វ៉ាស៊ីនតោន បាន​ប្រកាស​កាលពី​យប់​ថ្ងៃអាទិត្យ​ទី​០១​មីនា​ថា មនុស្ស​ទី​២​បាន​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​។​ជនរងគ្រោះ​ជា​បុរស​វ័យ​៧០​ឆ្នាំ​ប្លាយ​មកពី​មណ្ឌល​ថែទាំ​មនុស្ស​ចាស់​មួយ​នៅ​ជិត​ក្រុង​ស៊ី​អាថ​ល កន្លែង​ដែល​គេ​កំពុង​ព្យាបាល​អ្នក​ជម្ងឺ​និង​ធ្វើតេស្ត​រក​វីរុស​Covid-19​លើ​មនុស្ស​រាប់​សិប​នាក់​។​

​ពួក​អ្នក​សិក្សា​ស្រាវជ្រាវ​មុននេះ​បាន​និយាយថា​វីរុស​ឆ្លង​នេះ​អាច​ហោះហើរ​ធ្វើដំណើរ​ទៅមក​រាប់​សប្តាហ៍​ដោយ​មិន​ត្រូវបាន​គេ​ចាប់អារម្មណ៍​នៅក្នុង​រដ្ឋ​វ៉ាស៊ីនតោន​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ អាជ្ញាធរ​សុខាភិបាល​បាន​និយាយថា បុរស​នេះ​បាន​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍​។​កាលពី​ថ្ងៃ​សុក្រ បុរស​ក្នុង​វ័យ​៥០​ប្លាយ​ម្នាក់​ក៏​បាន​ស្លាប់​​ដោយ​កូរ៉ូណា​វីរស នៅក្នុង​រដ្ឋ​វ៉ាស៊ីនតោន​។​

​ជនរងគ្រោះ​ដល់​ជីវិត​ទាំង​ពីរ ត្រូវបាន​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​កៀក​លែ​ន រដ្ឋ​វ៉ាស៊ីនតោន​។​

​ក្នុងពេល​ជាមួយគ្នា អាជ្ញាធរ​អាម៉េរិក​កំពុង​បង្កើន​ការ​ធ្វើ​តេស្ត​ស្វែងរក​ជម្ងឺ​Covid-19​នៅពេល​ចំនួន​ករណី​ឆ្លង​វីរុស​នេះ​កើនឡើង​នៅ​ទូទាំង​ប្រទេស​អាម៉េរិក ​ដោយ​ការឆ្លង​ថ្មី​ត្រូវបាន​ប្រកាស​នៅ​កាលីហ្វ័​រញ៉ា ផ្លរីដា អ៊ី​លីណ​យ រ៉ូដ អា​លែ​ន ញូវយ៉ក​និង​វ៉ា​ស៊ី​តោន​។​

​អនុ​ប្រធានាធិបតី​អាម៉េរិក លោក​ម៉ៃ ផេន​ស៍​ដែល​ទទួល​ការងារ​ដោះស្រាយ​ការឆ្លង​វីរុស​នេះ​កាលពី​ថ្ងៃអាទិត្យ​បាន​ការពារ​ដំណោះស្រាយ​របស់​រដ្ឋាភិបាល​ចំពោះ​ការ​​ផ្ទុះ​ជម្ងឺឆ្លង​នេះ បន្ទាប់​ពី​ជនជាតិ​អាម៉េរិក​ទី​១​បាន​ស្លាប់​នៅលើ​ទឹកដី​ខ្លួន​ដោយ​កូរ៉ូណា​វីរុស​ជាហេតុ​នាំ​អោយ​មាន​ការរិះគន់​កាន់តែ​ច្រើន​អំពី​ការត្រៀមខ្លួន​របស់​​អាជ្ញាធរ​អាម៉េរិក​ក្នុងការ​ទប់ទល់​នឹង​វីរុស​នេះ​។​

​ផេ​នស៍បាន​និយាយថា​«​យើង​អាច​ទទួល​ព័ត៌មាន​អកុសល​បន្ថែមទៀត តែ​ប្រជាជន​អាម៉េរិក​គួរ​ដឹងថា ហានិភ័យ​ពី​វីរុស​នេះ​ចំពោះ​អាម៉េរិក​នៅ​ទាប​»​។​

​សហរដ្ឋ​អាម៉េរិក​ឥឡូវ​មាន​អ្នក​ឆ្លង​កូរ៉ូណា​វីរុ​សយ៉ាងតិច​៧០​ករណី រួម​មាន​អ្នក​ជម្ងឺ​៤៧​នាក់​ដែល​ត្រូវ​បញ្ជូន​មក​ពី​តំបន់​ផ្ទុះ​ជម្ងឺ​នានា​នៅ​អាស៊ី ។​ជាង​២០​នាក់​​បាន​ឆ្លង​នៅ​អាម៉េរិក រួម​មាន​ស្ត្រី​ម្នាក់​ត្រូវបាន​ប្រកាសថា​មាន​ផ្ទុក​COVID-19​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ក្រុង​ញូវយ៉ក​ក្រោយពី​គាត់​បាន​ធ្វើដំណើរ​ទៅ​អ៊ីរ៉ង់​។​

​កាសែត​ញូវយ៉ក​ថែម​ស៍បាន​និយាយថា ការវិភាគ​ហ្សេ​នេ​ទិច​បង្ហាញថា កូរ៉ូណា​វីរុស​ប្រហែលជា​បាន​ចម្លង​រាលដាល​ដោយ​គ្មាន​ការចាប់អារម្មណ៍​អស់​ពេល​៦​សប្តាហ៍​​នៅ​វ៉ាស៊ីនតោន​៕​ប្រែ​សម្រួល​៖​វាសនា​

ត្រាំ​បាន​តែងតាំង​អោយ​លោក​ផេន​ស៍ ដឹកនាំ​ការងារ​ប្រយុទ្ធ​ប្រឆាំង​កូរ៉ូណា​វីរុស​។​លោក​ផេន បានអោយដឹងថា ឧបករណ៍​តេស្ត​រក​វីរុស​ជាង​១៥.០០០​ត្រូវបាន​​ចែក​ទៅតាម​មន្ទីរពេទ្យ​កាលពី​ចុង​សប្តាហ៍ និង​កំពុង​បញ្ជា​ទិញ​៥០.០០០​ទៀត

បុគ្គលិក​ឡានពេទ្យ​ត្រៀម​នាំ​អ្នក​ជម្ងឺ​COVID-19​ចេញពី​កន្លែង​មើលថែ​មនុស្ស​ចាស់​នៅ​ក្រុង​កៀក​លែ​ន​ទៅកាន់​មន្ទីរពេទ្យ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរង​រាជធានី ស្នើឱ្យ​...

​ដោយៈ កញ្ញា​រស្មី/ភ្នំពេញ...

បញ្ជូន​បុរស​ម្នាក់ ដែល​លួ...

ដោយៈ ស​រិ​ទ្ធ​/ភ្នំពេញៈ ប...

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...