ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ប្រមុខរាជរដ្ឋាភីបាលកម្ពុជាសម្តេចតេជោហ៊ុនសែនបានអំពាវ នាវឲ្យប្រជាពលរដ្ឋធ្វើជាសកម្មជនប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលបង្ហោះនៅតាមបណ្តាញសង្គមហ្វេសបុក ។ ជាមួយគ្នានេះសម្តេចបានហៅពួកអ្នកបំផុសព័ត៌មានមិនណិតទាំងនោះថាជាជនទុច្ចរិតដែលមានបំណងបង្កចលាចលនៅក្នុងសង្គម ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបនៅវិទ្យាស្ថានជាតិអប់រំរាជធានីភ្នំពេញបានៅព្រឹកថ្ងៃចន្ទទី២ ខែមីនា ឆ្នាំ២០២០ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថាការបំផុសព័ត៌មានមិនពិតដោយសារការផ្សព្វផ្សាយនៅតាមបណ្តាញហ្វេសប៊ុកនាពេលប៉ុន្មានថ្ងៃនេះពាក់ព័ន្ធនឹងការស្លាប់របស់ប្រ ជាជនខ្មែរដោយសារជំងឺកូរ៉ូណានោះគឺជាអំពើបំពុលព័ត៌មានរបស់ក្រុមទុច្ចរិតតែប៉ុណ្ណោះ ។ ការបំភ្លៃព័ត៌មានគឺក្រុមទុច្ចរិតមានបំណងបំភិតបំភ័យប្រជាពលរដ្ឋទូទៅផងនិងបំ ភិតបំភ័យក្រុមគ្រួសាររបស់ខ្លួនផងប៉ុណ្ណោះ ព្រោះការពិតនៅកម្ពុជាមិនមានករណីជំងឺ Covid- 19 នេះកើតឡើងទេរហូតមក ដល់ពេលនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា៖« មានជនទុច្ចរិតខ្លះគ្រាន់តែគេដើរដួលសន្លប់ដោយសារប្រការផ្សេងៗបែរជាយកមកបង្ហោះផ្សាយថាស្លាប់ដោយសារជំងឺកូរ៉ូណាហើយនេះគឺជាការប្រឌិតព័ត៌មានក្លែងក្លាយក្នុងបំណងទុច្ចរិតបង្កចលាចលសង្គមដែលមិនខុសពីពួកភេរវករនោះឡើយ។ទោះជាយ៉ាងណាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានជំនឿថាប្រជាជនកម្ពុជានឹងមិនតក់ស្លុតដែលរហូតដល់មិនអាចគ្រប់គ្រងខ្លួនឯងបានទេហើយការផ្សព្វផ្សាយបំផ្លើសណាមួយមិនបានជួយអ្វីឱ្យប្រសើរក្រៅពីបង្កការភ័យខ្លាចដល់ប្រជាជននិងក្រុមគ្រួសារតែប៉ុណ្ណោះ។ជាមួយនេះសម្តេចតេជោនាយករដ្ឋមន្ត្រីក៏នៅតែអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងគឺចាប់ផ្ដើមពីខ្លួនឯងម្នាក់ៗ ឈានទៅក្រុមគ្រួសារទាំងមូល ត្រូវខិតខំថែរក្សាអនាម័យការពារខ្លួនប្រាណលាងសំអាត ដៃឲ្យបានញឹកញ៉ាប់ មិនត្រូវភ័យតក់ស្លុតនោះទេ ៕

