Home ព័ត៌មានជាតិ សន្តិសុខ សមត្ថកិច្ច​ខេ...

សមត្ថកិច្ច​ខេត្តសៀមរាប​បដិសេធ​ករណី​មរណភាព​របស់​មន្ត្រីនគរបាល​សង្កាត់​ស្លក្រាម​ពាក់ព័ន្ធ​នឹង​ជំងឺ COVID-19

​ដោយ​គូលែន​/​សៀមរាប​៖​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​បានធ្វើការ​បដិសេធ​ករណី​មរណភាព​របស់​មន្ត្រីនគរបាល​សង្កាត់​ស្លក្រាម​ពាក់ព័ន្ធ​នឹង​ជំងឺ​COVID19​។​នៅ​គឺជា​ការបញ្ជាក់​អោយដឹងពី​សមត្ថកិច្ច​នគ​របាល​ក្រុង​សៀមរាប នា​ថ្ងៃទី​២ ខែ​មិនា ឆ្នាំ​២០២០​នេះ​។​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បានបញ្ជាក់​ថា​ករណី​មន្ត្រីនគរបាល​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ទទួលមរណភាព​ដោយសារ​រលាក​រហូត​ធ្លាយ​ក្រពះ​មិនមែន​ដូច​ការផ្សព្វផ្សាយ​ជំងឺ​COVID19​នោះឡើយ​។​សមត្ថកិច្ច​បាន​បន្តថា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​ឃើញ​មានការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​។​ក្នុងនោះ​ផេ​ក​ឈ្មោះ​SovanaraSom៖​ថា​ករណី​មរណភាព​របស់​មន្ត្រីនគរបាល​រូបនេះ​ពាក់ព័ន្ធ​នឹង​ជំងឺ​COVID19​។​

​ដើម្បី​កាន់តែច្បាស់​សមត្ថកិច្ច​នគ​របាល​ខេត្ត​សូម​រាយការណ៍​ជូន​សាធារណជន​អ្នកសារព័ត៌មាន​ជាតិ​អន្តរជាតិ​មេត្តា​ជ្រាប​ជា​ព័ត៌មាន​ថា​៖​ថ្នាក់ដឹកនាំ​អធិការដ្ឋាន​រួមទាំង​មន្ត្រី​ចំណុះ​មាន​ក្ដី​រន្ធត់​យ៉ាងខ្លាំង​ក្រោយ​ទទួលដំណឹង​ពី​ក្រុមគ្រួសារ​ថា​លោក​អនុសេនីយ៍ត្រី​សំ​សុភា​ជាម​ន្ត្រី​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្លក្រាម​បាន​មរណភាព​កាល​វេលា​ម៉ោង​២១:៣០​នាទី​ត្រូវ​នឹង​ថ្ងៃទី​២៩​ខែកុម្ភៈ​ឆ្នាំ​២០២០​ក្នុង​ជន្មាយុ​៣៩​ឆ្នាំ​ដោយ​រោគ​គា​ពាធ​(​រលាក​បំពង់​អាហារ​ធ្ងន់ធ្ងរ​និយាយ​រួម​គឺ​ធ្លាយ​ក្រពះ​)​។​

​សព​លោក​អនុសេនីយ៍ត្រី​សំ​សុភា​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្លក្រាម​តម្កល់ទុក​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​ព្រះពុទ្ធសាសនា នៅ​គេហដ្ឋាន​នៃ​សព ដែលមាន​ទីតាំង​ស្ថិតនៅ​ក្រោយ​វត្ត​ព្រះឥន្ទ​កោ​សី​យ៍ ហៅ វត្ត​លើ ស្ថិតនៅ​ក្រុមទី​៤ ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ៕S/

​រូបភាព​:​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​បដិសេធ​ករណី​មរណភាព​របស់​មន្ត្រីនគរបាល​សង្កាត់​ស្លក្រាម ពាក់ព័ន្ធ​នឹង​ជំងឺ COVID-19៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular