Home ព័ត៌មានជាតិ នយោបាយ សម្តេច​តេ​ជោ ...

សម្តេច​តេ​ជោ ហ៊ុន សែន ៖​ការចង់​កែ​រដ្ឋធម្មនុញ្ញ​ថា​អស់ពី​ហ៊ុន សែន ដាក់ ហ៊ុន ម៉ា​ណែ​ត ជា​រឿង​ឆ្កួត​និង​ចង់​បង្ខូចឈ្មោះ​ខ្ញុំ​

​ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹងថា​មាន​ក្រុម​ទុច្ចរិត​មួយចំនួន​មានបំណង​ចង់​ឲ្យមាន​ការកែ​រដ្ឋធម្មនុញ្ញ​ឲ្យ​មានការ​ស្នង​តំណែង​ពី​នាយករដ្ឋមន្ត្រី​ជា​ទាយាទ​របស់​នាយក​មន្ត្រី។សម្តេច​បានចាត់ទុក​ការលើកឡើង​របស់​មនុស្ស​ទាំងនោះ​គឺមានគោលបំណង​វាយប្រហារ​មកលើ​សម្តេច​តែប៉ុណ្ណោះ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានលើកឡើង​បែបនេះ​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​នា​ព្រឹក​ថ្ងៃទី ២ ខែ​មិនា នៅ​វិទ្យាស្ថាន ជាតិ​អប់រំ ។

​ស​ម្តេ​ចេ​ត​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ស្នើ​ឲ្យ​ក្រុម​នេះ​រៀនសូត្រ​បន្ថែម​បើ​ល្ងង់​ពីព្រោះ​នាយករដ្ឋមន្ត្រី​កម្ពុជា​គឺ​ជ្រើសរើស​តាម​ការបោះឆ្នោត​គ្មាន​ការបន្តទាយាទ​នោះឡើយ​ហើយ​សូម្បី​ព្រះមហាក្សត្រ​ក៏ត្រូវ​ជ្រើសរើស​ដោយ​ក្រុមប្រឹក្សារាជសម្បត្តិ​មិន​ដោយ​ការតែងតាំង​តាម​ទាយាទ​នោះទេ ។ សម្តេចនាយក​រដ្ឋមន្ត្រីបាន​លើកឡើងថា​ក្រុម​ដែលមាន​ចេតនា​អាក្រក់​បែបនេះ​ជា​ក្រុម​ដែល​សម្តេច​បាន​ប្រើ​កាលពី​ឆ្នាំ ២០០៦ ដើម្បី​កែ​រដ្ឋធម្ម នុញ្ញ​ក្នុង​ការបង្កើត​រាជរដ្ឋាភិបាល​ពី ២ ភាគ​៣ មក​៥០​បូក​១​វិញ ។​

​សម្តេច​តេ​ជោ​បាន​រំលឹកថា​ព្រះមហាក្សត្រ​នរោត្តម​សីហនុ​បាន​សរសេរ​ដោយ​ខ្លួនឯង​នៅក្នុង​រដ្ឋធម្មនុញ្ញ​តែម្ដង​ទាក់ទង​និង​កត្តា​ខណ្ឌ​ដែល​ទាក់ទង​នឹង​ការឡើង​សោយរាជ្យ​របស់​ព្រះមហាក្សត្រ​គឺ​ព្រះអង្គ​បាន​សរសេរ​ដោយ​ខ្លួនឯង​នូវ​ព្រះរាជដំណាក់​នៅ ឆាងស៊ូអ៊ុន នៅ​កូរ៉េខាងជើង​ថា​ការឡើង​សោយរាជ្យ​របស់​ព្រះមហា ក្សត្រ​គឺ​ត្រូវបាន​បោះឆ្នោត​ដោយ​ក្រុមប្រឹក្សា​រាជ្យសម្បត្តិ ។ កម្ពុជា​បាន​ប្រកាន់យក​របបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ ។​

​សម្តេច​បន្តថា​សម្តេច​នៅ​មិន​យល់​អំពី​អា​អ្នក​ដែរ​មាន​គោលបំណង​បែបនេះ​ក្នុងពេលដែល​ក្នុង​រដ្ឋធម្មនុញ្ញ​បាន​ចែងថា​ប្រសិនបើ​តំណែង​នាយករដ្ឋមន្ត្រី​នៅ​ទំនេរជា​ស្ថាពរ​គណៈរដ្ឋមន្ត្រី​មួយ​នឹងត្រូវ​រៀបចំ​ឡើងវិញ ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្តថា​ចំណុច​នេះ​ពួកគេ​ត្រូវ​រក​ចំណុច​ណា​ដើម្បី​វាយប្រហារ​មកលើ​សម្តេច ។ សម្តេច​បាន​បន្តថា ពួក​អ្នក​ទាំងនោះ​ស្ទើរភ្លើង​ណាស់ ហើយ​មិនចេះ​ច្បាប់​ធម្មនុញ្ញ​ទៀត គួរតែ​ក្រុមប្រឹក្សាធម្មនុញ្ញ​ជួយ​បង្រៀន​ពួកគេ​ផង​ឬ​អ្នកច្បាប់​ណាមួយ ដែល​ជំនាញ​ខាង​រដ្ឋធម្មនុញ្ញ​ជួយ​បង្រៀន​ពួកនេះ​ផង ។ សម្តេច​បន្តថា​គេច​ង់​ដាក់​ឲ្យ​ចំៗ​នៅក្នុង​រដ្ឋធម្មនុញ្ញ​តែ​ម្តងថា “ បើ​អត់​ពី​ហ៊ុន សែន ដាក់​ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​” ។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ហៅ​ក្រុម​ដែល​ចង់​កែ​រដ្ឋធម្មនុញ្ញ​បែបនេះ​ថា​ជា​ក្រុម​ឆ្កួត​មិនចេះ​ច្បាប់ ហើយ​ចង់​បង្ខូចឈ្មោះ​សម្តេច ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular